បណ្ដាសកម្មភាពអបអរសាទរទិវា francophone អន្តរជាតិ

បណ្ដាសកម្មភាពអបអរសាទរទិវា francophone អន្តរជាតិ - ảnh 1
បណ្ដាសកម្មភាពអបអរសាទរទិវា francophone អន្តរជាតិ

          (VOV)_រំលឹកខួបអនុស្សាវរីយ៍ francophoneអន្តរជាតិ (ថ្ងៃទី២០មិនា) ​ខុទ្ទកាល័យ
អាស៊ី-ប់ាស៊ីហ្វីក នៃអង្គការ francophone អន្តរជាតិ (OIF) បាន​រួមសហការជាមួយ
បណ្ដាក្រសួង ស្ថាប័ន និងមហាវិទ្យាល័យ រៀបចំសកម្ម​ភាពជាច្រើន ក្នុងទូទាំងប្រ
ទេស។ ដោយប្រធានបទ៖ “ ខ្ញុំចូលចិត្តនិងខ្ញុំចែក​រំលែក” ទិវា francophone អន្តរជាតិ
បានរៀបចំឡើងនៅប្រទេសនិង​តំបន់ជាង​៨០ ជាសមាជិករបស់ OIF។ នៅវៀតណាម 
ពិធីរំលឹកខួបអនុស្សាវរីយ៍ជាផ្លូវការ​នឹងបានរៀបចំឡើងនៅរដ្ឋធានីហាណូយ។

          ដើម្បីជួយជ្រោមជ្រែងទិវា francophone អន្តរជាតិនេះ សកម្មភាពវប្បធម៌ ​វិចិត្រ
សិល្បះជាច្រើន បានប្រព្រឹត្តទៅក្នុងទូទាំងប្រទេស ដូចជា៖ការសម្ដែងរបស់សិល្បករ
ប៉ែលហ្ស៊ីក Axelle Red នៅទីក្រុងហាណូយ នាថ្ងៃទី១៨មិនា Can tho នាថ្ងៃទី១៩មិនា) 
និងទីក្រុងហូជីមិញ (នាថ្ងៃទី២០មិនា)។​

          កាសែត Le Courrier du Viet Nam ជាកាសែតជាភាសាបារាំងនៅ​វៀតណាម​ 
នៃទីភ្នាក់ងារសារព័ត៌មានវៀតណាម បានបំផុសការប្រឡង៖អ្នកយក​ព័ត៍មានវ័យ
ក្មេង francophone -វៀតណាម លើកទី២ សំរាប់យុវជន​វៀតណាម​គ្រប់​រូបមានអាយុពី១៨ដល់៣៥ឆ្នាំ ចេះនិយាយនិងប្រើប្រាស់ភាសាបារាំង។​មជ្ឈមណ្ឌលភាសាបា
រាំងតំបន់អាស៊ី-ប៉ាស៊ីហ្វីក បានរៀបចំការប្រឡង​សរសេរអក្សរសាស្ត្រអន់ឡាយ លើក
ទីពីរដោយប្រធានបទ៖សមភាព ជួយ​ឧបត្ថម្ភ និងសាមគ្គីភាព សំរាប់និស្សិតក្នុង
តំបន់ចេះភាសាបារាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ