បណ្ដាសកម្មភាពអបអរសាទរមហាសន្និបាតបក្សនីតិកាលទី១២

បណ្ដាសកម្មភាពអបអរសាទរមហាសន្និបាតបក្សនីតិកាលទី១២ - ảnh 1
បណ្ដាសកម្មភាពអបអរសាទរមហាសន្និបាតបក្សនីតិកាលទី១២

(VOV)_នាយប់ថ្ងៃទី១៨ មករា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធី​សម្ដែង
សិល្បះ ៖និទាឃរដូវនិងបក្ស។ បណ្ដាសិល្បករ សិល្បការិនីបានសម្ដែង​និងបង្ហាញ
បទចម្រៀង របាំឆ្នើម លើកសរសើរបក្ស លោកប្រធានហូជីមិញ និងស្រុកកំណើត 
ប្រទេសជាតិ។ កម្មវិធីនេះមានការចូលរួមរបស់សិល្បករ សិល្បកា​រិនីចំនួន២០០
នាក់។ អ្នកដឹកនាំកម្មវិធី សិល្បករឆ្នើម  Do Truong An បានអោយ​ដឹងថា៖

          “ យើងខ្ញុំជាបណ្ដាសិល្បករ សិល្បការិនី នៃក្រសួងវប្បធម៌ កីឡានិងទេស
​ចរណ៍ មោទនភាពណាស់ ដោយបានច្រៀង រាំ ដើម្បីអបអរសាទរបក្ស អបអរសាទ
រមហាសន្និបាតបក្ស។ រួមជាមួយបរិយាកាសក្នុងទូទាំងប្រទេស រួមចំណែកយ៉ាងតូច
តាចតាមរយៈសម្លេង របាំ រួមជាមួយប្រជាជនទាំងមូលជួយជ្រោមជ្រែងនិង​អបអរ
សាទរជោគជ័យដ៏ត្រចះត្រចង់របស់មហាសន្និបាតបក្ស នីតិកាលទី១២។”

          ក៏ក្នុងយប់ថ្ងៃទី១៨ មករា នៅទីក្រុង Hai Phong ក៏បានបើកការតាំង​ពិព័រណ៌រូប
ថតឯកសារ ស្ដីអំពី៖ បក្សកម្មុយនីស្តវៀតណាម -ពីមហាសន្និបាត​ទៅមហាសន្និបាត។
 ដោយមានឯកសារ រូបភាពចំនួន១៣០ និងផែនទីនានា ការតាំងពិព័រណ៌លើកនេះ
បានឧទ្ទេសនាមអំពីកំណាត់ផ្លូវចំនួនជាង៨០ឆ្នាំ កន្លងទៅ ក្រោមការដឹកនាំរបស់
បក្ស វៀតណាមទទួលបានសមិទ្ធិផលធំធេងជាច្រើន ក្នុង​បុព្វហេតុរំដោះជាតិ 
កសាងនិងការពារមាតុប្រទេសវៀតណាម សង្គមនិយម។ ​ការតាំងពិព័រណ)នេះ
អូសបន្លាយដល់ថ្ងៃទី២៨មករា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ