បណ្ដាសមាជិកសភាវៀតណាមពិភាក្សាអំពីសេចក្ដីព្រាងច្បាប់ធ្វើកោសល្យវិច័យយុត្តិធម៏

បណ្ដាសមាជិកសភាវៀតណាមពិភាក្សាអំពីសេចក្ដីព្រាងច្បាប់ធ្វើកោសល្យវិច័យយុត្តិធម៏  - ảnh 1
បណ្ដាសមាជិកសភា វៀតណាម បានពិភាក្សានៅសាលប្រជុំ (http://dvt.vn/)

នាព្រឹកថ្ងៃទី 29ឧសភា បណ្ដាសមាជិកសភា វៀតណាម បានពិភាក្សានៅ​សាលប្រជុំ  អំពីសេចក្ដីព្រាងច្បាប់ ធ្វើកោសល្យវិច័យយុត្តិធម៏ ។ សមាជិកសភា ជាច្រើននាក់  បានស្រុះចិត្តគំនិត ចំពោះខ្លឹមសារ របស់សេចក្ដីព្រាងច្បាប់នេះគឺ ត្រូវការផ្លាស់ប្តូរ​គោលនយោបាយមួយចំនួន ដើម្បីសុក្រិដ្ឋ​នីតិវិធីធ្វើកោសល្យវិច័យ បំរើ​សកម្មភាព ប្តឹងតវ៉ា និងនាំមកនូវផលប្រយោជន៍ជាច្រើន អោយរដ្ឋ បុគ្គល អង្គការ​។

តាមមតិរបស់សមាជិកជាច្រើននាក់ថា៖ ការចេញផ្សាយ ច្បាប់​ធ្វើកោសល្យ​វិច័យ យុត្តិធម៏ គឺចាំបាច់ សំដៅបង្កមូលដ្ឋានច្បាប់យ៉ាងរឹងមាំ ដើម្បី​លើក​កំពស់ គុណភាព  ប្រសិទ្ធភាព នៃសកម្មភាពធ្វើកោសល្យវិច័យយុត្តិធម៏ ឆ្លើយតបនឹង​តម្រូវការកាន់ តែខ្ពស់របស់សកម្មភាពប្តឹងតវ៉ា និងតម្រូវការរបស់សង្គម។ ប៉ុន្តែ ​ចំណុចថ្មីរបស់សេចក្ដី ព្រាងច្បាប់នេះ ដែលទទួលបានមតិខុសគ្នាជាច្រើន នោះគឺ បញ្ហា​សង្គមភាវូបនីយកម្ម 
សកម្មភាព​ធ្វើកោសល្យវិច័យយុត្តិធម៏។ លោក Tran Van Tan សមាជិក​សភា មណ្ឌល
Tien Giang បានលើកច្បាស់ថា៖​

“ខ្ញុំស្នើ ថា ក្នុងដំណាកកាលនាបច្ចុប្បន្ន ការអនុវត្តសង្គមភាវូបនីយកម្ម ការ​ធ្វើកោសល្យ វិច័យយុត្តិធម៏ គួរតែមានការកំណត់ ។ ខ្ញុំឯកភាព ជាមួយការកំណត់ថា៖ ​អង្គការធ្វើ
កោសល្យវិច័យ​យុត្តិធម៏ ក្រៅសាធារណះ ដោយអ្នកធ្វើកោសល្យវិច័យ​យុត្តិធម៏បង្កើតឡើង  អនុវត្តក្នុងបណ្ដាវិស័យ ហិរញ្ញាវត្ថុ ធនាគារ សំណង់ កម្មសិទ្ធិអ្នកនិពន្ធ…ជាដើមតែប៉ុណ្ណោះ៕ ”

ប្រតិកម្មទៅវិញ

ផ្សេងៗ