បណ្ឌិតសភានយោបាយជាតិហូជីមិញមានបំណងចង់សហប្រតិបត្តិការជាមួយស្វីសក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល

(VOVWORLD) - បណ្ឌិតសភានយោបាយជាតិហូជីមិញ មានបំណងចង់សហប្រតិបត្តិការជាមួយគ្រឹះ ស្ថានអប់រំ ជាពិសេសគ្រឹះស្ថានបណ្តុះបណ្តាលនិងបំប៉នជួរថ្នាក់ដឹកនាំនិងអ្នកគ្រប់គ្រងក៏ដូចជា វិទ្យាស្ថានស្រាវជ្រាវនិងប្រឹក្សាគោលនយោបាយរបស់ប្រទេសស្វីសផងដែរ។

បណ្ឌិតសភានយោបាយជាតិហូជីមិញមានបំណងចង់សហប្រតិបត្តិការជាមួយស្វីសក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល  - ảnh 1ទិដ្ឋភាពនៃជំនួប។ (រូបថត៖ VNA)
នាយកបណ្ឌិតសភានយោបាយជាតិហូជីមិញ លោក Nguyen Xuan Thang បានអះអាងដូច្នេះនៅរសៀលថ្ងៃទី ២៨ ឧសភា នៅទីក្រុងហាណូយ នៅពេលទទួល ជួបនិងធ្វើការជាមួយលោក Thomas Gass ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថ ភាពនៃសហព័ន្ធស្វីសប្រចាំនៅវៀតណាម។ លោក Nguyen Xuan Thang ក៏បាន និយាយថា បណ្ឌិតសភាត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ជាមួយដៃគូស្វីស ក្នុងវិស័យនានា ជាពិសេសបញ្ហាទាក់ទងនឹងការផ្លាស់ប្តូរថាមពលប្រកបដោយសមធម៌ ការធ្វើបរិវត្តកម្មឌីជីថល ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅវៀតណាម លោក Thomas Gass បានអះអាងថា ស្វីសជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាមួយវៀតណាម ដោយយល់ស្របនឹងមតិយោបល់ និងសំណើសម្រាប់កិច្ចសហ ប្រតិបត្តិការរបស់បណ្ឌិតសភានយោបាយជាតិហូជីមិញ។ នាពេលខាងមុខ លោកឯក អគ្គរដ្ឋទូតមានបំណងចង់សម្របសម្រួលជាមួយបណ្ឌិតសភា ដើម្បីរៀបចំសិក្ខាសាលា ក្នុងឱកាសអបអរសាទរខួបលើកទី ៧០ ទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុង ហ្សឺណែវ (ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ១៩៥៤ - ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៤)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ