បណ្តាខេត្តភាគខាងជើងវៀតណាមទប់ទល់នឹងខ្យល់ព្យុះ

(VOVWORLD) -  មនុស្ស១នាក់ត្រូវស្លាប់ បាត់ខ្លួន ១ នាក់ និងជាង ១០០ នាក់រងរបួស ដោយសារព្យុះ Noul។ បណ្តាខេត្តភាគខាងជើងវៀតណាមបន្តការទប់ទល់នឹងខ្យល់ព្យុះ។

យោងតាមការិយាល័យអចិន្ត្រៃយ៍គណៈកម្មាធិការមជ្ឈឹម ទទួលបន្ទុកបង្ការនិងទប់ទល់គ្រោះមហន្តរាយធម្មជាតិថា គិតត្រឹមម៉ោង ៨ ថ្ងៃទី ១៩ ខែកញ្ញានេះ ព្យុះ Noul បានសម្លាប់មនុស្ស ១ នាក់ បាត់ខ្លួនម្នាក់និងរបួស ១១០ នាក់។ ព្យុះនេះក៏បានបំផ្លិចបំផ្លាញផ្ទះជាង ២២.៥០០ ខ្នង ស្រូវ ដំណាំនិងដើមឈើហូបផ្លែរាប់រយហិកតា ត្រូវរងការខូចខាតយ៉ាងដំណំ។

ដោយសារឥទ្ធិពលនៃព្យុះ Noul ទាំងយប់ ទាំងថ្ងៃ នាថ្ងៃទី ១៨ កញ្ញា ខេត្ត Thanh Hoa, ខេត្ត Nghe An និង Ha Tinh មានភ្លៀងធ្លាក់ពីបង្គួរ ខ្លាំងនិងមានខ្យល់បោកបក់ទៀតផង។ កន្លែងជាច្រើនត្រូវទឹកជន់លិច។ ព្យុះផ្គររន្ទះក៏ធ្វើឱ្យខូចខាតផ្ទះជាច្រើនខ្នង ដើមឈើដួលរលំ បណ្តាញបញ្ជូនអគ្គិសនីនិងស្ថានីយអគ្គិសនីរងផលប៉ះពាល់។

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thanh Hoa បានស្នើដល់មន្ទីរមុខងារនិងតំបន់នានា ត្រូវតាមដាន ព្យាករណ៍ការ ព្រមាននិងជូនដំណឹងឱ្យបានទាន់ពេលវេលា អំពីការវិវឌ្ឍន៍នៃជំនន់ទឹកភ្លៀង ហានិភ័យនៃគ្រោះទឹកជំនន់ ការរអិលបាក់ដី ដើម្បីទីភ្នាក់ងារពាក់ព័ន្ធនិងប្រជាជនអនុវត្តវិធានទប់ទល់។

នៅខេត្ត Ha Tinh មានភ្លៀងធ្លាក់មធ្យមនិងធ្លាក់ខ្លាំង កន្លែងខ្លះមានភ្លៀងធ្លាក់ខ្លាំងនិងផ្គររន្ទះ។ ភ្លៀងធ្លាក់ខ្លាំងបានជន់លិចតំបន់លំនៅដ្ឋានជាច្រើន។  នៅខេត្ត Nghe An រាល់ស្ថានីយ៍បូមទឹកក្នុងតំបន់សំខាន់ៗមួយចំនួន កំពុងដំណើរការពេញសមត្ថភាព ហើយប្រពន្ធ័លូបើកទាំងអស់ដើម្បីដំណើរការបង្ហូរទឹក ដោយសារមានភ្លៀងធ្លាក់ខ្លាំងពេក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ