បណ្តាប្រទេសនិងគណបក្សនយោបាយបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ រួមដៃគ្នារុញថយក្រោយជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - នាយប់ថ្ងៃទី ៦ ខែកក្កដា នៅទីក្រុងហាណូយ លោកអគ្គលេខាបក្ស Nguyen Phu Trong បានដឹកនាំគណប្រតិភូជាន់ខ្ពស់ នៃបក្សកុម្មុយនិស្តវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូរវាងបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយនានានៅលើពិភពលោក។ 
បណ្តាប្រទេសនិងគណបក្សនយោបាយបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ រួមដៃគ្នារុញថយក្រោយជំងឺរាតត្បាតកូវីដ ១៩ - ảnh 1លោកអគ្គលេខាបក្ស Nguyen Phu Trong (រូបថត៖ TTXVN)

ដោយប្រធានបទ  “ ការបំពេញការងារដើម្បីសុភមង្គលប្រជាជន៖ ការទទួលខុសត្រូវរបស់គណបក្សនយោបាយ”កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងតាមគំនិតផ្ដួចផ្ដើមរបស់បក្ស កុម្មុយនិស្តចិន ដោយមានការចូលរួមរបស់គណបក្សនយោបាយ និងអង្គការនយោបាយជាង ៥០០ មកពីប្រទេសចំនួន ១៦០ នៅលើពិភពលោក។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានចាត់ទុកថា៖ បណ្ដាគណបក្សនយោបាយចាំបាច់ត្រូវលើកត្រដែតតម្លៃរួមនៃមនុស្សជាតិ គឺសន្តិភាព អភិវឌ្ឍន៍ សមភាព យុត្តិធម៌ ប្រជាធិបតេយ្យ និងសេរីភាព; តម្រង់ទិសដៅ ក្ដាប់ជាប់ និងកំណត់រូបរាងអនាគតរបស់ មនុស្សជាតិ ចាំបាច់ត្រូវផ្តោតសំខាន់លើការជំរុញការអនុវត្តន៍ការអភិវឌ្ឍដូចគ្នា ជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ចអភិវឌ្ឍន៍តាមទិសដៅបើកចំហ និងឈ្នះដូចគ្នា; អំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីយកឈ្នះលើជំងឺរាតត្បាត។

អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានចាត់ទុកថា បណ្ដាគណបក្សនយោបាយចាំបាច់ត្រូវរួមដំណើរជាមួយរដ្ឋាភិបាល ដើម្បីនាំមកនូវសុភមង្គលជូនប្រជាជន; ចាំបាច់ត្រូវ“ យកប្រជាជនធ្វើជាឬសគល់” ដើម្បីកសាងនិងអនុវត្តន៍រាល់គោលការណ៍ គោលមាគ៌ា វិធានការអភិវឌ្ឍន៍ ពិតប្រាកដ ដើម្បីមនុស្ស។ ទន្ទឹមនឹងនោះ លើកត្រដែតស្មារតីសាមគ្គីភាព បង្កើនការសន្ទនា គោរពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក គោរពច្បាប់អន្តរជាតិ ជាពិសេសក្នុងការដោះស្រាយការខ្វែងគំនិតគ្នា។ លោកអគ្គលេខាបក្សបានអះអាងថាបទពិសោធន៍ជាក់ស្តែងរបស់វៀតណាមគឺតែងតែត្រូវយកសុភមង្គលរបស់ប្រជាជន ធ្វើជាគោលដៅខិតខំប្រឹងប្រែង ផ្អែកលើកម្លាំងពលំរបស់ប្រជាជន; បក្សបានដឹកនាំតាមរយៈគោលមាគ៌ា ដោយឈរលើក្រឹតក្រមសត្យានុម័ត កំណើនសេដ្ឋកិច្ចដើរទន្ទឹមគ្នានឹងវឌ្ឍនភាពនិងយុត្តិធម៌សង្គម។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានលើកច្បាប់ថា បញ្ហាបន្ទាន់បំផុតនាបច្ចុប្បន្ននេះគឺ បណ្ដាប្រទេស និងគណបក្សនយោបាយចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ រួមដៃគ្នារុញថយក្រោយជំងឺរាតត្បាតកូវីដ ១៩ ស្ដារការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឡើងវិញយ៉ាងឆាប់រហ័ស ក៏ដូចជាធានាសន្តិសុខសង្គមផងដែរ។ លោកបានអះអាងថា៖ “ការផ្សារភ្ជាប់សាច់ស្រស់ឈាមស្រស់ជាមួយប្រជាជន ហើយត្រូវបានប្រជាជនស្រុះចិត្តគំនិតគាំទ្រនោះ បក្សកុម្មុយនិស្តវៀតណាមបានដឹកនាំ រួមជាមួយប្រជាជនវៀតណាមជំនះពុះពារលើរាល់ការលំបាក សាកល្បងក្នុងរយៈពេលជាង ៩០ ឆ្នាំកន្លងទៅ។ ចាប់តាំងពីពេលបង្កើតឡើងមក បក្សកុម្មុយនិស្តវៀតណាមបានដឹកនាំប្រជាជនវៀតណាមអនុវត្តន៍សេចក្តីប្រាថ្នាដ៏ធំធេងរបស់ប្រជាជនក្រោមអាណានិគម គឺដណ្ដើមបានឯករាជ្យនៅឆ្នាំ ១៩៤៥ ក្រោយមកទទួលបានជ័យជំនះក្នុងការតស៊ូប្រជាជនទាំងមូលចំនួន ២ ដង ដើម្បីដណ្ដើមមកវិញ និងថែរក្សាឯករាជ្យជាតិ ឯកភាពប្រទេសជាតិនៅឆ្នាំ ១៩៧៥។ ចាប់តាំងពីពេលនោះមក ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រជាជនវៀតណាមបានការពារយ៉ាងរឹងមាំខឿនឯករាជ្យជាតិរបស់ខ្លួន ដណ្ដើមបានជ័យជំនះក្នុងការប្រយុទ្ធការពារមាតុភូមិ ស្ដារឡើងវិញក្រោយសង្គ្រាម ក៏ដូចជាសម្រេចបានសមិទ្ធិផលដ៏ធំធេងក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិផងដែរ”

បណ្តាប្រទេសនិងគណបក្សនយោបាយបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ រួមដៃគ្នារុញថយក្រោយជំងឺរាតត្បាតកូវីដ ១៩ - ảnh 2លោកអគ្គលេខាបក្ស Nguyen Phu Trong បានដឹកនាំគណប្រតិភូជាន់ខ្ពស់ នៃបក្សកុម្មុយនិស្តវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូរវាងបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយនានានៅលើពិភពលោក ((រូបថត៖ TTXVN))

នៅក្នុងកិច្ចប្រជុំនេះ បណ្ដាគណបក្សនយោបាយសុទ្ធតែបានឯកភាពគ្នាថា សេចក្តីប្រាថ្នារួមរបស់ប្រជាជនពិភពលោកគឺសន្តិភាព និងសេរីភាព។ ភារកិច្ចរបស់គណបក្សនយោបាយគឺ ដោះស្រាយកង្វល់រួមរបស់ប្រជាជន ក៏ដូចជាលើកត្រដែតរាល់តម្លៃសន្តិភាព យុត្តិធម៌ ប្រជាធិបតេយ្យ សេរីភាព រួមគ្នាប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងស្ដារការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ