បណ្តាប្រទេសនៅឈូងសមុទ្រពែក្សធ្វើសមយុទ្ធរួម

(VOVWORLD) - នាថ្ងៃទី២៣ខែកុម្ភៈ កងកម្លាំងនៃបណ្តាប្រទេសឈូងសមុទ្រពែក្ស បានចាប់ផ្តើមអនុវត្តការធ្វើសមយុទ្ធយោធារួម ដែលហៅថា « Peninsula Shield» នៅ អារ៉ាប៊ីសាអូឌីត។ ការធ្វើសមយុទ្ធខាងលើបានអូសបន្លាយក្នុងរយៈពេល ២ សប្តាហ៍ ហើយចែកជាដំណាក់កាលចំនួន៤ ក្នុងនោះ មានដំណាក់កាលប្រមូលផ្តុំកងកម្លាំងបណ្តាប្រទេស រួមទាំងមានបទបង្រៀនហ្វឹកហ្វឺនក្នុងការបញ្ជាប្រយុទ្ធ និងហ្វឹកហាត់បាញ់គ្រាប់ពិតៗជាដើម។
បណ្តាប្រទេសនៅឈូងសមុទ្រពែក្សធ្វើសមយុទ្ធរួម - ảnh 1 កងកម្លាំងនៃបណ្តាប្រទេសឈូងសមុទ្រពែក្ស បានចាប់ផ្តើមអនុវត្តការធ្វើសមយុទ្ធយោធារួមដែលហៅថា « Peninsula Shield» នៅអារ៉ាប៊ីសាអូឌីត

មេបញ្ជាការធ្វើសមយុទ្ធ លោក Abdullah Bin Saeed Al Qahtani បានឲ្យដឹងថា សកម្មភាពធ្វើសមយុទ្ធនេះក៏រួមមានស្ថានភាពប្រកាសក្លែងក្លាយក្នុងការប្រយុទ្ធដែរគឺសំដៅបង្កើនសមត្ថភាពប្រយុទ្ធរបស់កងកម្លាំងនានាផងដែរ។ ការធ្វើសមយុទ្ធនេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពធ្វើសមយុទ្ធយោធាមានទ្រង់ទ្រាយធំបំផុតនៅក្នុងតំបន់ ដោយគិតពីចំនួនទាហាន ចំនួនប្រទេសចូលរួម និងគុណភាពនៃអាវុធគ្រប់ប្រភេទទៀតផង៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ