បណ្តាប្រទេសអឺរ៉ុបពិចារណាបន្ធូរស្រាលវិធានដាក់ឲ្យនៅដាច់ដោយឡែក

(VOVWORLD) - រដ្ឋាភិបាលនៃប្រទេសអ៊ឺរ៉ុបមួយចំនួនបានត្រៀមរៀបចំការបន្ធូរស្រាលនូវវិធានការដាក់ឲ្យនៅដាច់ដោយឡែក ដែលធ្លាប់បានអនុវត្តន៍សំដៅកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លង COVID-19។
បណ្តាប្រទេសអឺរ៉ុបពិចារណាបន្ធូរស្រាលវិធានដាក់ឲ្យនៅដាច់ដោយឡែក - ảnh 1 បុគ្គលិកពេទ្យជួយព្យាបាលអ្នកជំងឺ ( រូបថតៈ AFP / TTXVN)

ជាក់ស្ដែង បារាំង អេស្ប៉ាញ ប៊ែលហ្សិក និងហ្វាំងឡង់ បានបង្កើតគណៈ កម្មាធិការជំនាញដើម្បីសិក្សាស្រាវជ្រាវកាត់បន្ថយជាបណ្តើរ ៗ នូវវិធានការណ៍ដាក់ឲ្យនៅដាច់ដោយឡែក និងការដាក់កំហិតដ៏តឹងរឹងនានា។ប្រទេសទាំងនេះក៏កំពុងខិតខំប្រឹងប្រែងដើម្បីបញ្ជៀសជំងឺរាតត្បាតលើកទី ២ ដែលប្រព័ន្ធសុខាភិបាលមិនអាចទ្រទ្រង់បានឡើយ។

នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez នាថ្ងៃទី ៤ ខែមេសា បានពន្យាពេលបិទប្រទេសរយៈពេល ២ សប្តាហ៍ទៀតរហូតដល់ថ្ងៃទី ២៦ ខែមេសា ប៉ុន្តែបទហាមប្រាមចំពោះសកម្មភាពដែលមិនចំបាច់នានា រួមទាំងផលិតកម្ម និងការសាងសង់ នឹងត្រូវបានដកចេញក្រោយរយៈពេល ២ ទៅ ៣ ថ្ងៃខាងមុខ។

ក្នុងពេលនេះ លោក Angelo Borrelli ប្រធានទីភ្នាក់ងារការពារជនស៊ីវិល អ៊ីតាលីបានបញ្ជាក់ថា“ ដំណាក់កាលទី ២” នៃការបិទប្រទេសអាចនឹងចាប់ផ្ដើមនាខែឧសភាខាងមុខ។

ដាណឺម៉ាក ដែលជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងបង្អស់ បានផ្អាកសកម្មភាព និងបិទព្រំដែន បានក្លាយទៅជាប្រទេសដំបូង ដែលបាននាំចេញផែនការដកការដាក់កំហិតនានា កាលពីសប្តាហ៍មុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ