បណ្តាអង្គការក្រៅរដ្ឋាភិបាលបរទេសវាយតម្លៃខ្ពស់ចំពោះវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 របស់វៀតណាម
(VOVWORLD) - បណ្តាអង្គការក៏សំដែងនូវការស្រុះចិត្តគំនិតជាមួយនឹងសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ស្តីពីការដែលរដ្ឋាភិបាល ប្តេជ្ញាការពារសុខភាពសហគមន៍ ទោះបីជាមានការលះបង់ឧត្តមប្រយោជន៍ខាងសេដ្ឋកិច្ចក្នុងរយៈពេលខ្លី។
អង្គការក្រៅរដ្ឋាភិបាលបរទេសចំនួន ៧៨ ប្រចាំនៅវៀតណាមទើបតែផ្ញើលិខិតដោយថ្លែងអំណរគុណ ការគោរព និងការគាំទ្រដល់គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត Covid-19 និងបណ្តាស្ថាប័នពាក់ព័ន្ធនានារបស់វៀតណាម ដោយមានការអនុវត្តទាន់ពេលវេលា ប្រសិទ្ធភាពនិងតម្លាភាពក្នុងការទប់ស្កាត់ជម្ងឺឆ្លងនេះ។
បណ្តាអង្គការក៏សំដែងនូវការស្រុះចិត្តគំនិតជាមួយនឹងសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ស្តីពីការដែលរដ្ឋាភិបាល ប្តេជ្ញាការពារសុខភាពសហគមន៍ ទោះបីជាមានការលះបង់ឧត្តមប្រយោជន៍ខាងសេដ្ឋកិច្ចក្នុងរយៈពេលខ្លីក៏ដោយ ព្រមទាំងអះអាងថាអង្គការនានានឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តគាំទ្រដល់រដ្ឋាភិបាលវៀតណាមក្នុងការជួយឧបត្ថម្ភដល់ជនក្រីក្រ និងអ្នកមានស្ថានភាពលំបាក ក៏ដូចជាប្រជាជនដែលកំពុង រងផលប៉ះពាល់ដោយសារជំងឺរាតត្បាតនេះផងដែរ៕