|
បុណ្យចូលឆ្នាំថ្មីត្រូវបានបង្កើតឡើងវិញនៅទីក្រុងហាណូយ
(រូបថតៈ qdnd.vn) |
(VOVworld)-បុណ្យចូលឆ្នាំថ្មីរបស់ជនជាតិខ្មែរ Nam Bo បានរៀបចំឡើងនាថ្ងៃទី១៥ មេសានៅភូមិវប្បធម៌ទេសចរណ៍នៃបណ្តាជនជាតិវៀតណាម ជាយនៅទីក្រុង
ហាណូយ (ភាគខាងជើងវៀតណាម)។ នេះជាសកម្មភាពមួយក្នុងចំណោម សកម្ម
ភាពវប្បធម៌ពិសេស ក្នុងឱកាសអបអរសាទរ “ទិវាវប្បធម៌បណ្តាជនជាតិវៀតណាម”។ ចូលរួមកម្មវិធីនេះមានអ្នកមុខអ្នកការរបស់សមាគមន៍ពុទ្ធសាសនាវៀតណាម
ឧបសិក ឧបរិការ និងភ្ញៀវជាច្រើនកុះករ។ ថ្លែងមតិនៅទីនេះ លោក Lam Van
Khang អនុប្រធាន គណៈគ្រប់គ្រង់ភូមិវប្បធម៌បណ្តាជនជាតិវៀតណាមឲ្យដឹងថា៖
“យើងខ្ញុំរៀបចំបុណ្យចូលឆ្នាំថ្មីនេះក្នុងរយៈពេល៣ថ្ងៃ។ ហើយនៅប្រជុំវត្ត ខ្មែរ
នេះ យើងខ្ញុំបានរៀបចំរាល់ពិធីការ និងជីវភាពខាងវប្បធម៌ របស់ជនរួមជាតិខ្មែរ
Nam Boទៀតផង ។
រួមជាមួយបរិយាកាសទទួលបុណ្យចូលឆ្នាំថ្មីនៅទីនេះ លោកស្រី ផែន សាវ៉ានី ទីប្រឹក្សាទទួលបន្ទុកវប្បធម៌នៃស្ថានទូតកម្ពុជាប្រចាំនៅវៀតណាម ឲ្យដឹងថា៖
ក្នុងក្របខ័ណ្ឌព្រឹត្តការណ៍នេះ នៅមានសកម្មភាពជាច្រើនទៀតដូចជា បើក បរិយាកាសវប្បធម៌នៃបណ្តាជនជាតិវៀតណាម និងតាំងពិព័ណ៌ផលិតផល ពិសេសរបស់នីមួយៗទៀតផង៕