បុណ្យតេតឆ្នាំវកអដ្ឋស័កនៅសាលាក្រុងប៉ារីស

បុណ្យតេតឆ្នាំវកអដ្ឋស័កនៅសាលាក្រុងប៉ារីស - ảnh 1
ឯកអគ្គរដ្ឋទូតលោក Nguyen Ngoc Son វាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់ថ្នាក់ដឹកនាំទីក្រុងប៉ារីសដើម្បីសហគមន៍ជនវៀតណាមសម្របខ្លួននិងរួមវិភាគទានសំរាប់ការអភិវឌ្ឍន៍របស់ទីក្រុង (រូបថត៖nhandan.com.vn)

(VOVworld) - សហគមន៍ជនវៀតណាមនៅប៉ារីសមានឋានៈសំខាន់ មានការសម្រប
ខ្លួនដ៏ល្អចូលទៅសហគមន៍ប្រទេសសាមី រក្សារឹងមាំវប្បធម៌ប្រពៃណីព្រមទាំង
សកម្មអភិវឌ្ឍន៍សេដ្ឋកិច្ច។នេះជាការអះអាងរបស់អភិបាលក្រុងប៉ារីស លោកស្រី
Anne Hidalgo នៅពេលអញ្ជើញមកទទួលបុណ្យតេតឆ្នាំវកអដ្ឋស័ករួមជាមួយសហ
គមន៍ជនវៀតណាមនៅសាលាក្រុងប៉ារីសនាយប់ថ្ងៃទី១៦ កុម្ភៈ។ រីឯខ្លួនវិញ ឯក
អគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំងលោក Nguyen Ngoc Son បានឲ្យដឹងថា៖
“ក្នុងជោគជ័យនិមួយៗរបស់ប្រទេសជាតិវៀតណាមសុទ្ធតែមានការរួមវិភាគទាន
ដ៏សំខាន់របស់អាណិកជននៅលើទូទាំងពិភពលោក ក្នុងនោះមានសហគមន៍ជន
វៀតណាមនៅបារាំងទៀតផង។យើងខ្ញុំគោរពអស់ពីចិត្តពីថ្លើមចំពោះការរួមវិភាគ
ទានរបស់សហគមន៍ជនវៀតណាមនៅបារាំងក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ
ការពារអធិបតេយ្យភាពដែនដី រក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជាតិ។សកម្ម
ភាពជាច្រើនដែលយើងខ្ញុំរៀបចំឬចូលរួមក្នុងឆ្នាំ២០១៥កន្លងទៅ បានសរឲ្យ
ឃើញថា ការឆ្ពោះទៅស្រុកកំណើត មាតុប្រទេសជាប្រពៃណីដ៏ថ្លៃថ្លាតាំងពីយូរ
យាណាស់មកហើយរបស់ប្រជាជាតិវៀតណាម ហើយប្រពៃណីនេះកំពុងត្រូវបានសហគមន៍ជនវៀតណាមនៅបារាំងរក្សានិងពង្រីក”។
ក្នុងពេលនោះ ក្រោមប្រធានបទ “និទាឃរដូវនៅភូមិ” កម្មវិធីទទួលបុណ្យតេត របស់សហគមន៍ជនវៀតណាមនៅ Pavillon Baltard ជាយរដ្ឋធានីប៉ារីស ទើបនឹង
បានប្រព្រឹត្តទៅយ៉ាងផុលផុសនិងពោរពេញទៅដោយពណ៌ប្រពៃណី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ