“បុណ្យតេតជួបជុំ-តភ្ជាប់សេចក្ដីស្រឡាញ់” នៅទីក្រុងហាយហ្វុង

(VOVWORLD) - សម្ព័ន្ធពលករទីក្រុងហាយហ្វុងបានប្រគល់អំណោយប្រមាណ ៥.០០០កញ្ចប់ដោយមានតម្លៃ៧០ម៉ឺនដុងមួយកញ្ចប់ និងជំនួយឧបត្ថម្ភ ប្រមាណ២.៥០០កញ្ចប់ ដោយមានតម្លៃ ១,២លានដុងមួយកញ្ចប់ ជូនដល់ ពលករ កម្មករនានាដែលមានស្ថានភាពរស់នៅលំបាក។ 

“បុណ្យតេតជួបជុំ-តភ្ជាប់សេចក្ដីស្រឡាញ់” នៅទីក្រុងហាយហ្វុង - ảnh 1អនុគណៈកម្មាធិការប្រជាជនទីក្រុងហាយហ្វុងលោក Le Khac Nam ប្រគល់ប្រាក់ឧបត្ថម្ភចំនួន៣ពាន់លានដុងរបស់ទីក្រុងជូនចំពោះកម្មករ ពលករ ក្នុងឱកាសបុណ្យតេតឆ្នាំ២០២១។ (រូបថត៖ TTXVN)
នាថ្ងៃទី២៤ មករា នៅទីក្រុងហាយហ្វុង សម្ព័ន្ធពលករទីក្រុងបានរៀបចំ កម្មវិធី “បុណ្យតេតជួបជុំ-តភ្ជាប់សេចក្ដីស្រឡាញ់” ឆ្នាំ២០២១។ ក្នុងកម្មវិធីនេះ ចំនួនទឹកប្រាក់ឧបត្ថម្ភជិត៨ពាន់លានដុងត្រូវបា  នប្រគល់ជូនកម្មករនិងពលករនៅ ទីក្រុង។
ជាក់ស្ដែងគឺ សម្ព័ន្ធពលករទីក្រុងហាយហ្វុងបានប្រគល់អំណោយប្រមាណ ៥.០០០កញ្ចប់ដោយមានតម្លៃ៧០ម៉ឺនដុងមួយកញ្ចប់ និងជំនួយឧបត្ថម្ភ ប្រមាណ២.៥០០កញ្ចប់ ដោយមានតម្លៃ ១,២លានដុងមួយកញ្ចប់ ជូនដល់ ពលករ កម្មករនានាដែលមានស្ថានភាពរស់នៅលំបាក។ ក្រៅពីនោះ នៅក្នុងក្រប ខ័ណ្ឌកម្មវិធីក៏បានប្រព្រឹត្តទៅ “ផ្សារណាត់បុណ្យតេតសម្រាប់ពលករកម្មករ” ដោយមានការលក់បញ្ចុះតម្លៃ ឥតគិតថ្លៃ និងការប្រគល់អំណោយដ៏សម្បូរបែប ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ