|
បុណ្យតេតសហគមន៍នៅជប៉ុន |
(VOVworld)-នាយប់ថ្ងៃទី២១មករា កម្មវិធីបុណ្យតេតសហគមន៍អំណរសាទរនិទា
ឃៈរដូវឆ្នាំរកានព្វស័ក២០១៧បានប្រព្រឹត្តទៅនៅស្ថានទូតវៀតណាមប្រចំានៅ
ទីក្រុងតូក្យូប្រទេសជប៉ុន។ កម្មវិធីនេះបាននាំមកនូវអារម្មណ៍អំពីនិទាឃៈរដូវវៀត
ណាមមួយសម្រាប់អាណិកជនដែលឃា្លតឆ្ងាយពីស្រុកកំណើត។
នៅរដ្ឋធានី Canberra ប្រទេសអូស្ត្រាលី នាយប់ថ្ងៃដដែល ស្ថានទូតវៀតណាម
ប្រចាំនៅអូស្ត្រាលីបានរៀបចំពិធីជួបសំណេះសំណាលអំណរសាទរនិទាឃៈ រដូវឆ្នាំ
រកានព្វស័ក២០១៧។ នៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្រ្តាលី លោក
Luong Thanh Nghi បានឲ្យដឹងថា សមិទ្ធិដែលវៀតណាមទទួលបាននោះ គឺមានការ
រួមចំណែកយ៉ាងសកម្មរបស់អាណិកជនវៀតណាមនៅអូស្ត្រាលីផងដែរ។
ក្នុងពេលជាមួយគ្នានោះ នៅរដ្ឋធានី Pretonia ស្ថានទូតវៀតណាមនិងស្ថាប័ន
តំណាងវៀតណាមនៅអាហ្វ្រិកខាងត្បូងក៏បានរៀបចំពិធីទទួលបុណ្យតេតប្រពៃណី ២០១៧សម្រាប់សហគមន៍ជនវៀតណាមនៅទីនេះ៕