បុណ្យតេតសហគមន៍ឆ្នាំ២០១៥នៅប៉ាណាម៉ា ជប៉ុន អេហ្ស៊ីប

បុណ្យតេតសហគមន៍ឆ្នាំ២០១៥នៅប៉ាណាម៉ា ជប៉ុន អេហ្ស៊ីប - ảnh 1
បុណ្យតេតសហគមន៍អំណរឆ្នាំថ្មីមមែសប្តស័ក២០១៥នៅជប៉ុន (VOV)

        Vovworld-បុណ្យតេតសហគមន៍អំណរឆ្នាំថ្មីមមែសប្តស័ក២០១៥នៅជប៉ុន​
ដោយ​មានការចូលរួមរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុនលោក Doan
Xuan Hung ដំណាងសមាគមនានារបស់វៀតណាមនៅជប៉ុនរួមជាមួយជនវៀត​ណាមជាង៣០០នាក់។ ឯកអគ្គរដ្ឋទូត Doan Xuan Hung បានវាយតំលៃខ្ពស់​សហគមន៍ជន
វៀតណាមនៅជប៉ុនបានរួមចំណែកសកម្មក្នុងកិច្ចការកសាង​អភិវឌ្ឍន៍ប្រទេសជាតិ
ក៏ដូចជាពូនជ្រុំឲ្យទំនាក់ទំនងល្អប្រសើររវាងវៀតណាម​និង​ជប៉ុន។

        នៅរដ្ឋធានីគែ ប្រទេសអេហ្ស៊ីប ស្ថានទូតវៀតណាមបានរៀបចំជំនួបមុខ​អំណរ
និទាឃៈរដូវទទួលបុណ្យតេតប្រពៃណី។ ក្នុងឱកាសនេះឯកអគ្គរដ្ឋទូត​លោក Dao
Thanh Chung បានរាយការណ៍រាល់សមិទ្ធិលេចធ្លោអំពីស្ថានភាព​នយោបាយសេដ្ឋកិច្ច
សង្គមរបស់វៀតណាមនិងទំនាក់ទំនងរវាងវៀតណាមនិងអេហ្ស៊ីបក្នុងឆ្នាំកន្លងទៅ។
ឯកអគ្គរដ្ឋទូត Dao Thanh Chung បានសង្កត់ធ្ងន់ថា៖

        “ក្នុងឆ្នាំកន្លងមក ដោយបំរ៉ែបំរួលដ៏ស្មុគស្មាញនៃស្ថានភាព ជនវៀត​ណាម​នៅ
អេហ្ស៊ីបបានជួបការលំបាកសាកល្បងជាច្រើន ស្ថានទូតបានធ្វើអស់ពី​កំលាំង​កាយ
​ចិត្តដើម្បីធានាសន្តិសុខសុវត្ថិភាពសំរាប់សហគមន៍ជនវៀតណាម​នៅអេហ្ស៊ីប។​ ក្នុង
ស្ថានភាពលំបាកនោះ ខ្ញុំសប្បាយរីករាយដោយឃើញថា សហគមន៍ជនវៀតណាម
នៅអេហ្ស៊ីបបានឆ្លងផុតពីការលំបាកសាកល្បង បន្ត​មានជោគជ័យលើវិស័យជាច្រើន
សាមគ្គីនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមក ធ្វើជា​ស្ពានជំរុញទមនាក់ទំនងរវាងប្រទេស
ទាំងពីរ ទន្ទឹមនឹងនោះបង្ហាញនូវទឹកចិត្ត​ស្នេហាជាតិប្រកៀកស្មាជាមួយជនរួមជាតិក្នុង
ប្រទេសតស៊ូការពារអធិបតេយ្យភាពកោះសមុទ្រនៃមាតុប្រទេស។”

        នាថ្ងៃទី១៤កុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅប៉ាណាម៉ាបានរៀបចំជំនួប​មុខ​ក្នុង
ឱកាសនិទាឃៈរដូវឆ្នាំមមែសប្តស័ក២០១៥ផងដែរ។ ឯកអគ្គរដ្ឋទូតវៀត​ណាមប្រចាំ
នៅប៉ាណាម៉ា Nguyen An Duy បានថ្លែងអំណរគុណនិងវាយតំលៃ​ខ្ពស់​ការរួមចំណែក
របស់បងប្អូនចំពោះស្រុកកំណើត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ