បុណ្យតេតសហគមន៍អំណរសាទនិទាឃរដូវវកអដ្ឋស័កឆ្នាំ២០១៦នៅប្រទេស អ៊ីស្រាអ៊ែល អាល់ហ្សេរីនិងអូស្រ្តាលី

(VOVworld)-ក្នុងបុណ្យតេតវកអដ្ឋស័កឆ្នាំ២០១៦ ស្ថានទូតវៀតណាមប្រចាំនៅប្រ ទេសអ៊ីស្រាអ៊ែលបានរៀបចំពិធីជួបជុំអំណរសាទរនិទាឃរដូវវកអដ្ឋ ស័កនាថ្ងៃទី
៣១មករា។ ចូលរួមក្នុងជំនួបនេះ មានបងប្អូនអាណិកជនវៀត ណាម តំណាង
និស្សិត ពលករដែលកំពុងសិក្សារៀនសូត្រ រស់នៅនិងធ្វើការ នៅអ៊ីស្រាអ៊ែលផង
ដែរ។ ថ្លែងមតិក្នុងពិធីជួបជុំនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអ៊ីស្រាអ៊ែល
លោក Cao Tran Quoc Hai បានឧទ្ទេសនាមនូវសមិទ្ធិដែល វៀតណាមទទួលបាន
ក្នុងឆ្នាំ២០១៥កន្លងទៅដោយផ្តោតសំខាន់នូវជោគជ័យ នៃមហាសន្និបាតទូទាំង
ប្រទេសលើកទី១២របស់បក្សកុម្មុយនិស្តវៀតណាម។ ឯកអគ្គរដ្ឋទូតមានបំណងថា បងប្អូនអាណិកជនវៀតណាមបន្តពង្រឹងនិង ពង្រីកប្រពៃណីសាមគ្គី រក្សាអត្ត
សញ្ញាណជាតិ និងរួមចំណែកសកម្មចូលក្នុង ការបើកទូលាយទំនាក់ទំនងមិត្
តភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យរវាង វៀតណាមជាមួយអ៊ីស្រាអ៊ែល។

បុណ្យតេតសហគមន៍អំណរសាទនិទាឃរដូវវកអដ្ឋស័កឆ្នាំ២០១៦នៅប្រទេស អ៊ីស្រាអ៊ែល អាល់ហ្សេរីនិងអូស្រ្តាលី - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអ៊ីស្រាអ៊ែល លោក Cao Tran Quoc Hai

       ក្នុងបរិយាកាសប្រជាជនវៀតណាលើទូទាំងប្រទេសអំណរសាទរជោគ ជ័យនៃមហាសន្និបាតបក្សលើកទី១២និងទទួលបុណ្យតេតប្រពៃណី នាថ្ងៃទី
២៨មករា ស្ថានទូតវៀតណាមប្រចាំនៅប្រទេសអាលហ្សេរីបានរៀបចំបុណ្យ តេតសហគមន៍អប់អរសាទរនិទាឃរដូវវកអដ្ឋស័កឆ្នាំ២០១៦។ ក៏ក្នុងឱកាស
នេះដែរ សមាគមកសិកម្មវៀតណាមនៅរដ្ឋ Adelaide ភាគខាងត្បូងប្រទេស អូស្រ្តាលីក៏បានរៀបចំពិធីទទួលបុណ្យតេតប្រពៃណីវៀតណាមផងដែរ។ ក្នុង
ឱកាស នេះដែរ តំណាងក្រសួងពហុវប្បធម៌ពហុជាតិសាសន៍រដ្ឋ Adelaideបាន ប្រគល់អាំងស៊ីនអនុស្សាវរីយ៍ឆ្នាំ២០១៥ជូនសមាគមកសិកម្មវៀតណាមនៅ
អូស្ត្រាលី៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ