បាតុកម្មនៅអ៊ីរ៉ង់ប្រឆាំងជំទាស់អារ៉ាប់ប៊ីសាអូឌីតសម្លាប់បុព្វជិតអ៊ីស្លាម

បាតុកម្មនៅអ៊ីរ៉ង់ប្រឆាំងជំទាស់អារ៉ាប់ប៊ីសាអូឌីតសម្លាប់បុព្វជិតអ៊ីស្លាម - ảnh 1
បាតុករនៅទីក្រុង Islamabad នាថ្ងៃទី៨ មករា (រូបថត៖AFP)

(VOVworld) - នាថ្ងៃទី៨ មករា មនុស្សរាប់ម៉ឺននាក់លើទូទាំងប្រទេសអ៊ីរ៉ង់បានធ្វើ
បាតុកម្មប្រឆាំងជំទាស់ការដែលអារ៉ាប់ប៊ីសាអូឌីតសម្លាប់បុព្វជិតអ៊ីស្លាមនិកាយ
 Shi’ite លោក Nimr al-Nimr នាថ្ងៃទី២ មករា កន្លងទៅ។បាតុកម្មនេះកើតមានឡើង
ក្រោយពីក្រុមប្រឹក្សាសម្របសម្រួលការឃោសនាអ៊ីស្លាមអ៊ីរ៉ង់នាថ្ងៃទី៧ មករា បាន
អំពាវនាវឲ្យប្រជាជនប្រទេសនេះប្រឆាំងជំទាស់ការសម្លាប់លោក al- Nimr។នៅ
រដ្ឋធានីតេអេរ៉ង់ បាតុករបានថ្លោលទោសការដែលអារ៉ាប់ប៊ីសាអូឌីតសម្លាប់លោក
 al-Nimr ហើយស្រែកពាក្យស្លោកប្រឆាំងជំទាស់ប្រទេសនេះ រួមជាមួយអាមេរិក
និងអ៊ីស្រាអ៊ែល ជាប្រទេសដែលគេចាត់ទុកជាសម្ព័ន្ធមិត្តនិងប្រទេស គាំទ្ររដ្ឋ
អំណាចអារ៉ាប់ប៊ីសាអូឌិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ