បិទបញ្ចប់ការបោះជំរុំរដូវក្ដៅសំរាប់យុវជនវៀតណាមនៅឯបរទេសឆ្នាំ២០១៥

បិទបញ្ចប់ការបោះជំរុំរដូវក្ដៅសំរាប់យុវជនវៀតណាមនៅឯបរទេសឆ្នាំ២០១៥ - ảnh 1
បណ្ដានិស្សិរចូលរួមការបោះជំរុំរដូវក្ដៅឆ្នាំ២០១៥ថតរូបអនុស្សាវរីយ៍

(VOVworld) - ពិធីបិទបញ្ចប់ការបោះជំរុំរដូវក្ដៅវៀតណាមឆ្នាំ២០១៥ក្រោមប្រធាន
បទ “មោទនភាពវៀតណាម” បានប្រព្រឹត្តទៅនាយប់ថ្ងៃទី៣០ កក្កដានៅអគាវប្ប
ធម៌យុវជនទីក្រុងហូជីមិញ។ដោយមានការចូលរួមរបស់យុវជន និស្សិតវៀតណាម
នៅឯបរទេសជាង១៦០នាក់​ មកពីប្រទេសនិងតំបន់ដែនដីចំនួន២១​ ការបោះជំរុំ
រដូវក្ដៅវៀតណាមឆ្នាំនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី៣១ កក្កដា
ដោយមានដំណើរទស្សនកិច្ចពីភាគខាងជើងទៅភាគខាងត្បូងហើយឆ្លង កាត់
ខេត្តក្រុងជាច្រើននៅលើទូទាំងប្រទេស។តាមនោះ ជួយឲ្យយុវជនវៀតណាម
នៅឯបរទេសបានទស្សនា ស្វែងយល់អំពីទីកន្លែងប្រវត្តិសាស្ត្រ វប្បធម៌នានា និង
មើលឃើញច្បាស់ការផ្លាស់ប្ដូរនៃស្រុកកំណើតវៀតណាម។កញ្ញា Nguyen Ngoc
Thu Huong ជនវៀតណាមមួយនាក់នៅកាណាដា បានចែករំលែកថា៖

“ក្រោយដំណើរទស្សនកិច្ចនេះ ខ្ញុំយល់បន្ថែមអំពីប្រវត្តិសាស្ត្រនិងវប្បធម៌វៀត
ណាមដែលមុននេះខ្ញុំត្រឹមតែស្គាល់បានតាមរយៈវិទ្យុឬអ៊ីនធឺណែតប៉ុណ្ណោះ។
វិលត្រ ឡបមកស្រុកកំណើតវិញ ខ្ញុំមានអារម្មណស្នេហាវៀតណាមជាង។ខ្ញុំ
មានមោទនភាព ជាជនវៀតណាម។ប្រទេសយើងបានអភិវឌ្ឍន៍ប៉ុន្តែនៅរក្សា
បានប្រពៃណី”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ