បិទបញ្ចប់សម័យប្រជុំលើកទី៣៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
(VOVWORLD) - ក្រោយរយៈពេលជាង៤ថ្ងៃធ្វើការ នៅរសៀលទី២៣ ខែសីហា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបិទបញ្ចប់សម័យប្រជុំលើកទី៣៦។
ប្រធានរដ្ឋសភា លោក Tran Thanh Man បានឲ្យដឹងថា សម័យប្រជុំនេះបានផ្តល់មតិ និងសម្រេចលើខ្លឹមសារចំនួន ១៤ ដើម្បីត្រៀមរៀបចំសម្រាប់សម័យប្រជុំលើកទី ៨ រដ្ឋសភានីតិកាលទី ១៥។ តាមនោះ សម័យប្រជុំលើកទី៨ ត្រូវបានរំពឹងថានឹងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន ១៣; ផ្តល់មតិយោបល់លើសេចក្តីព្រាងច្បាប់ចំនួន ១៣ ផ្សេងទៀត។ ទាក់ទិននឹងការងារត្រួតពិនិត្យ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានធ្វើការសួរដេញដោល អំពីការអនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ស្តីពីការត្រួតពិនិត្យតាមប្រធានបទនិងការសួរដេញដោល ចាប់ពីដើមអាណត្តិទី១៥ ដល់ដំណាច់ឆ្នាំ២០២៣។ ក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានផ្តល់យោបល់លើការងារបុគ្គលិក និងត្រៀមរៀបចំការងារក្រោមសមត្ថកិច្ចរបស់រដ្ឋសភា។
ប្រធានរដ្ឋសភា លោក Tran Thanh Man ថ្លែងសុន្ទរកថាបិទសម័យប្រជុំលើកទី៣៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ រូបថត៖ Thong Nhat/TTXVN |
ប្រធានរដ្ឋសភាបានស្នើឱ្យស្ថាប័ននានារបស់រដ្ឋសភា ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារត្រៀមរៀបចំសម្រាប់ កិច្ចប្រជុំសមាជិកសភាឯកទេស (ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែសីហា) ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន១២ ដែលដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំលើកទី៨៕