បិទពិធីបុណ្យទន្លេទីក្រុងហូជីមិញ

(VOVWORLD) - នាយប់ថ្ងៃទី ៩ មិថុនា នៅទីក្រុងហូជីមិញ ពិធីបុណ្យទន្លេទីក្រុងហូជីមិញលើកទី ២ ឆ្នាំ ២០២៤ បានបិទបញ្ចប់ជាផ្លូវការដោយកម្មវិធីសម្ដែងពន្លឺសិល្បៈដោយដ្រូន និង ការសម្តែងសកម្មភាពកីឡាលើផ្ទៃទឹក។ ព្រឹត្តិការណ៍នេះបានទាក់ទាញមនុស្សរាប់ពាន់ នាក់មកទស្សនា។

បិទពិធីបុណ្យទន្លេទីក្រុងហូជីមិញ - ảnh 1ការសម្ដែងពន្លឺសិល្បៈដោយយន្តហោះដ្រូននៅពិធីបិទពិធីបុណ្យទន្លេទីក្រុងហូជីមិញ។ (រូបថត៖ មន្ទីរទេសចរណ៍ទីក្រុងហូជីមិញ)
ដោយមានប្រធានបទ “ទីក្រុងហូជីមិញ - ទន្លេច្រៀងដ៏ភ្លឺចិញ្ចាច” យន្តហោះដ្រូនចំនួន ១.១០០ គ្រឿងបានគូរលើផ្ទៃមេឃនូវរូបភាពចម្រុះពណ៌ និងពោរពេញទៅដោយ អត្ថន័យ ដូចជា៖ រូបភាពផ្សារ Ben Thanh រូបភាពនាវាជាប្រវត្តិសាស្ត្រដែលធ្លាប់បាន មកនិងចេញទៅលើទន្លេ Saigon។
ក្រៅពីកម្មវិធីសម្ដែងដ្រូន ប្រជាជនក៏បានទស្សនាការ សម្ដែងម៉ូតូទឹក ការជិះស្គីទឹកនិង Flyboard ជាដើម។ មកទស្សនាពិធីបុណ្យនេះ លោក Nguyen Trung Hieu ពលរដ្ឋទីក្រុងហូជីមិញម្នាក់ មានអារម្មណ៍ថា៖
“នេះជាលើកទីមួយហើយដែលគ្រួសាររបស់ខ្ញុំបានចូលរួមក្នុងសកម្មភាពនៃពិធីបុណ្យនេះ។ កូនៗរបស់ខ្ញុំពិតជាចូលចិត្តណាស់។ សកម្មភាពនៅទីនេះគឺទំនើប និង សប្បាយម៉ែនទែន ដោយបង្កើតផលិតផលថ្មីសម្រាប់ទេសចរណ៍ទីក្រុង។ ឆ្នាំក្រោយ ប្រសិនបើទីក្រុងហូជីមិញបន្តរៀបចំពិធីបុណ្យនេះ ប្រហែលជាធំជាងឆ្នាំនេះ។ នៅ ពេលនោះ ប្រជាជននឹងមានលំហសាធារណៈជាច្រើនសម្រាប់កម្សាន្ត គួបផ្សំនឹងការ ផ្សព្វផ្សាយ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ផងដែរ”។
 ក្នុងរយៈពេល ១០ ថ្ងៃ ពិធីបុណ្យទន្លេទីក្រុងហូជីមិញឆ្នាំ ២០២៤ បានប្រព្រឹត្តទៅ យ៉ាងរស់រវើកជាមួយនឹងសកម្មភាពជិត ២០ ដូចជា៖ កម្មវិធីសិល្បៈ ការសម្ដែងកាំជ្រួច សិល្បៈ ការបង្កើតឡើងវិញនូវទិដ្ឋភាពផ្សារអណ្ដែតទឹក សប្ដាហ៍ផ្លែឈើ ការប្រកួត ហែលទឹក និងការសម្ដែងកីឡាទឹក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ