បិទសម័យប្រជុំលើកទី៣៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

(VOVWORLD) - គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិចារណា អនុម័តលើសេចក្តីសម្រេចចិត្តចំនួន៣ ស្តីពីរចនាសម្ព័ន្ធស្ថាប័នស៊ើបអង្កេត អយ្យការ។
បិទសម័យប្រជុំលើកទី៣៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា - ảnh 1ប្រធានរដ្ឋសភាលោក Tran Thanh Man ថ្លែងសុន្ទរកថាបិទកិច្ចប្រជុំ។ រូបថត៖ An Dang/TTXVN

អញ្ជើញថ្លែងមតិក្នុងពិធីបិទសម័យប្រជុំលើកទី៣៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១១ ខែកក្កដា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានឲ្យដឹងថា ក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិចារណា អនុម័តលើសេចក្តីសម្រេចចិត្តចំនួន៣ ស្តីពីរចនាសម្ព័ន្ធស្ថាប័នស៊ើបអង្កេត អយ្យការ និងសេចក្ដីសម្រេចចិត្តចំនួន២ ដោយកំណត់ខ្លឹមសារ ស្ដីពីការបំពេញបន្ថែមគម្រោងចំណាយជាប្រចាំសម្រាប់ថវិការដ្ឋឆ្នាំ២០២៤ របស់ក្រសួងការពារប្រទេស និងក្រសួងនគរបាល ព្រមទាំងការកែសម្រួលផែនការវិនិយោគសាធារណៈរយៈពេលមធ្យមជាមួយទុនថវិកាមជ្ឈឹមដំណាក់កាល ២០២១ - ២០២៥ របស់ក្រសួង ស្ថាប័នមជ្ឈឹម និងមូលដ្ឋាន និងខ្លឹមសារមួយចំនួនទៀត។

ក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានវាយតម្លៃ និងបូកសរុបសម័យប្រជុំលើកទី៧ និងផ្តល់យោបល់បឋមលើការត្រៀមរៀបចំសម័យប្រជុំរដ្ឋសភាលើកទី៨ រដ្ឋសភា នីតិកាលទី១៥។ តាមនោះ តាមផែនការ សម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៥ នឹងបើកនៅថ្ងៃទី២១ ខែតុលា និងបិទនៅថ្ងៃទី២៨ ខែវិច្ឆិកា៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ