បន្តកម្មវិធីនៃកិច្ចប្រជុំលើកទី១០គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម

បន្តកម្មវិធីនៃកិច្ចប្រជុំ លើកទី ១០ នាព្រឹកថ្ងៃទី ២១ សីហា គណះកម្មាធិការ
អចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានរៀបចំសន្និសីទ Online ជាមួយបណ្ដា​ក្រុមសមាជិក សភាលើទូទាំងប្រទេស ដើម្បីសួរដេញដោល៖ រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ 
និងសង្គមកិច្ច Pham Thi Hai Chuyen អំពី​បណ្ដា​បញ្ហា​ដែល​អ្នកបោះឆ្នោតកំពុងយកចិត្ត
ទុកដាក់។ នេះគឺជាការអនុវត្តគោល​នយោបាយបណ្ដុះបណ្ដាល​ វិជ្ជាជីវះ និងបង្កើត
ការងារធ្វើ​អោយយុវជន​នៅជនបទ និងជនរួមជាតិ​ជា​ជនជាតិភាគតិច​និងបញ្ហាគ្រប់​
គ្រង​ពលករបរទេសដែលកំពុងធ្វើការនៅវៀតណាម។ ថ្លែងមតិនៅក្នុងការសួរដេញ
ដោល  នាព្រឹកថ្ងៃទី២១ សីហា អនុប្រធានរដ្ឋ​សភាវៀតណាម លោកស្រីNguyen Thi
Kim Ngan បានស្នើថា៖ ​ក្រសួង​ការងារ យុទ្ធជនពិការ និងសង្គមកិច្ច  បន្តធ្វើសេនាធិការ អោយរដ្ឋាភិបាល ​ដើម្បីបំពេញបន្ថែមបណ្ដាយន្តការ គោលនយោបាយ បង្កលក្ខណះ
ដើម្បី​លើកកំពស់គុណភាពបណ្ដុះបណ្ដាលវិជ្ជាជីវះ បង្កើតការងារធ្វើ អោយប្រជាពលករ  ពិសេសគឺយុវជននៅជនបទ និងជនរួមជាតិជាជនជាតិភាគតិច៖

          “ដើម្បីបង្កើនប្រសិទ្ធភាពនៃសកម្មភាពសួរដេញដោល និងឆ្លើយការ​សួរដេញ ដោល ធានាការឃ្លាំមើលរបស់រដ្ឋសភា ខ្ញុំស្នើរដ្ឋមន្ត្រីបន្តបញ្ជា​ណែនាំ អនុវត្ត ប្រកប
ដោយ មានប្រសិទ្ធភាព ភារកិច្ចបង្រៀន​វិជ្ជាជីវះ ​ផ្សាភ្ជាប់ជាមួយការដោះស្រាយ បញ្ហាការងារធ្វើ ឆ្លើយតបនឹងតម្រូវការរបស់​ទីផ្សារពលកម្មអំពីបរិមាណផង និង
គុណភាពផង៕”

បន្តកម្មវិធីនៃកិច្ចប្រជុំលើកទី១០គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម  - ảnh 1
រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច Pham Thi Hai Chuyen (http://m.go.vn)


ប្រតិកម្មទៅវិញ

ផ្សេងៗ