បន្តជំរុញទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិន

បន្តជំរុញទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិន - ảnh 1
បន្តជំរុញទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិន


        Vovworld-នាយប់ថ្ងៃទី៥វិច្ឆិកានៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិអគ្គលេខា
​បក្ស​កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong និងលោកជំទាវបានធ្វើ​ជា
អធិបតីពិធី​ជប់លៀងស្វាគមន៍អគ្គលេខានិងជាប្រធានរដ្ឋចិនលោក Xi Jinping និង​
លោកជំទាវ។ ក្នុង​បទថ្លែងមតិស្វាគមន៍ អគ្គលេខា Nguyen Phu Trong បាន​លើក
ច្បាស់ថា ប្រទេស​ទាំងពីរវៀតណាមនិងចិនមានទឹកដីជាប់បន្តគ្នាមានចំណង
​មិត្តភាព​ជាប្រពៃណីយូរ​អង្វែង​ប្រជាជននៃប្រទេសទាំងពីរមានទំនាក់ទំនង​ជិតស្និទ្ធ។
វៀតណាមជានិច្ចកាល​ត្រៀម​ខ្លួន​ជាស្រេចរួមជាមួយចិនខំប្រឹងប្រែង​អស់​ពីកំលាំង
កាយចិត្តនាំទំនាក់ទំនងដៃគូ​សហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់​វិស័យវៀតណាម-
ចិនអភិវឌ្ឍន៍កាន់តែស៊ីជម្រៅថែម​ទៀត។

        រីឯខ្លួនវិញ អគ្គលេខានិងជាប្រធានរដ្ឋចិនលោក​ Xi Jinping បានលើក​ច្បាស់​ថា
ប្រទេសទាំងពីរចិននិងវៀតណាមសុទ្ធតែប្តេជ្ញាក្រោមកិច្ចដឹកនាំរបស់​បក្ស​កុម្មុយនីស្ត
ប្តេជ្ញាលើគោលមាគ៌ាសង្គមនិយម ភាគីទាំងពីរបង្កើនសាមគ្គីភាព​សហប្រតិបត្តិការរួម
គ្នាអភិវឌ្ឍន៍សមស្របនឹងផលប្រយោជន៍សារវន្តនៃបក្សទាំងពីរ​ប្រទេសទាំងពីរនិង
ប្រជាជននៃប្រទេសទាំងពីរ​មានផលប្រយោជន៍សំរាប់​សន្តិភាព​ស្ថិរភាពអភិវឌ្ឍន៍នៅ
ដំបន់និងពិភពលោក។ ភាគីចិនសន្យារួមជាមួយ​ភាគីវៀតណាម​បន្ត​ជំរុញទំនាក់ទំនង
សហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យ​ចិន-វៀតណាមអភិវឌ្ឍន៍​ដោយឥតឈប់
ឈរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ