បន្តបង្កលក្ខណៈងាយស្រួលដើម្បីទំនាក់ទំនងសហប្រតិបត្តិការការពារជាតិវៀតណាម-ជប៉ុនអភិវឌ្ឍយ៉ាងជាក់ស្ដែង

(VOVWORLD) - នាព្រឹកថ្ងៃទី១២ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Kishi Nobuo។
បន្តបង្កលក្ខណៈងាយស្រួលដើម្បីទំនាក់ទំនងសហប្រតិបត្តិការការពារជាតិវៀតណាម-ជប៉ុនអភិវឌ្ឍយ៉ាងជាក់ស្ដែង - ảnh 1ទិដ្ឋភាពនៅជំនួបរវាងនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh និងរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Kishi Nobuo។ (រូបថត៖ VNA)

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្វាគមន៍លោក Kishi Nobuo ដោយបានជ្រើសរើស វៀតណាមជាប្រទេសដំបូងដែលលោកមកបំពេញទស្សនកិច្ចក្នុងឋានៈជារដ្ឋមន្រ្តីការពារជាតិ ព្រមទាំងបញ្ជាក់ថា នឹងបង្កលក្ខណៈងាយស្រួលសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការការពារជាតិទ្វេភាគីបន្តអភិវឌ្ឍយ៉ាងជាក់ស្ដែង ប្រកបដោយផ្លែផ្កា ចូលរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសឲ្យកាន់តែស៊ីជម្រៅថែមទៀត។

ផ្លាស់ប្ដូរមតិអំពីបញ្ហានៅសមុទ្រ ក្នុងនោះមានសមុទ្រខាងកើតនិងសមុទ្រ Hoa Tung លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានបញ្ជាក់នូវទស្សនៈរបស់វៀតណាមនោះ គឺគាំទ្រចំពោះការធានាសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ អាកាសចរណ៍ ការពារផលប្រយោជន៍ស្របច្បាប់របស់បណ្ដាប្រទេសនៅសមុទ្រ ដោះស្រាយជម្លោះ ការខ្វែងគំនិតដោយសន្តិវិធី តាមរយៈដំណើរការការទូត ហើយឈរលើច្បាប់អន្តរជាតិផងដែរ។ ពាក់ព័ន្ធដល់បញ្ហាតំបន់ផ្សេងៗទៀត វៀតណាមគាំទ្រចំពោះដំណើរការសន្តិភាព និងលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ព្រមទាំងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវសេចក្ដីសម្រេចចិត្តពាក់ព័ន្ធនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ជាការឆ្លើយតប រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Kishi Nobuo បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការគ្រប់គ្រង ទប់ទល់នឹងជម្ងឺរាតត្បាត ហើយបញ្ជាក់ថា រដ្ឋាភិបាលជប៉ុននឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ក៏ដូចជាប្រទេសនិងអង្គការអន្តរជាតិដទៃទៀតដើម្បីទប់ទល់ប្រកបដោយប្រសិទ្ធភាពនឹងជម្ងឺរាតត្បាត។ លោករដ្ឋមន្រ្តី Kishi Nobuo ឲ្យដឹងថា នឹងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធរបស់ជប៉ុន ដើម្បីបន្តជួយឧបត្ថម្ភវ៉ាក់សាំងសម្រាប់ វៀតណាមនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ