បន្តផ្លាស់ប្ដូរថ្មី លើកកំពស់គុណភាព ប្រសិទ្ធភាពនៃសកម្មភាពឃ្លាំមើលរបស់រដ្ឋសភា

(VOVWORLD) - អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បាន សង្កត់ធ្ងន់ថា ការផ្លាស់ប្ដូរថ្មីសកម្មភាពឃ្លាំមើលមានកត្តាចំនួនពីរ រួមមាន៖ ការផ្លាស់ប្ដូរ ថ្មីបទបញ្ញត្តិច្បាប់ និងផ្លាស់ប្ដូរថ្មីវិធីរៀបចំអនុវត្ត។ 

បន្តផ្លាស់ប្ដូរថ្មី លើកកំពស់គុណភាព ប្រសិទ្ធភាពនៃសកម្មភាពឃ្លាំមើលរបស់រដ្ឋសភា - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ថ្លែងនៅជំនួបធ្វើការ។ (រូបថត៖ VNA)
នារសៀលថ្ងៃទី ១៣ ខែមេសា នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញដឹកនាំជំនួបធ្វើការជាមួយគណៈកម្មការទទួល បន្ទុកការកសាងគម្រោង “បន្តផ្លាស់ប្ដូរថ្មី លើកកំពស់គុណភាព ប្រសិទ្ធភាពនៃសកម្ម ភាពឃ្លាំមើលរបស់រដ្ឋសភា”។
អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បាន សង្កត់ធ្ងន់ថា ការផ្លាស់ប្ដូរថ្មីសកម្មភាពឃ្លាំមើលមានកត្តាចំនួនពីរ រួមមាន៖ ការផ្លាស់ប្ដូរ ថ្មីបទបញ្ញត្តិច្បាប់ និងផ្លាស់ប្ដូរថ្មីវិធីរៀបចំអនុវត្ត។ លោកប្រធានរដ្ឋសភា បានក្រើន រំលឹកដល់ការត្រួតពិនិត្យ វាយតម្លៃឲ្យបានហ្មត់ចត់នូវបទបញ្ញត្តិច្បាប់ទាក់ទងនឹងសកម្ម ភាពឃ្លាំមើលរបស់រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រុមប្រឹក្សាជនជាតិ បណ្ដាគណៈកម្មាធិការនៃរដ្ឋសភា គណៈប្រតិភូរដ្ឋសភា និងសមាជិករដ្ឋសភា។ គណៈកម្មាធិការទទួលបន្ទុកគម្រោង "បន្តផ្លាស់ប្ដូរថ្មី លើកកំពស់គុណភាព និង ប្រសិទ្ធភាពនៃសកម្មភាពឃ្លាំមើលរបស់រដ្ឋសភា" ចាំបាច់ត្រូវសង្ខេបយ៉ាងហ្មត់ចត់នូវ ការអនុវត្តជាក់ស្ដែង; បែងចែកអនុសាសន៍ សំណើ ជាក្រុមៗ រួមមាន៖ ក្រុមដំណោះ ស្រាយអំពីការសុក្រិតច្បាប់ ធ្វើវិសោធនកម្ម បំពេញបន្ថែមបទប្បញ្ញត្តិនៅក្នុងច្បាប់ សេចក្ដីសម្រេចចិត្ត និងក្រុមដំណោះស្រាយក្នុងការរៀបចំអនុវត្តន៍ ប្រតិបត្តិការ និង ដំណើរការសកម្មភាពឃ្លាំមើល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ