បន្តរុករក ប្រមូលអដ្ឋិធាតុយុទ្ធជនស្ម័គ្រចិនិងអ្នកជំនាញវៀតណាមដែលបានពលីជីវិតនៅកម្ពុជា

(VOVWORLD) - ភាគីទាំងពីរបានឯកភាពគ្នាថា ក្នុងរដូវប្រាំងឆ្នាំ ២០២៤-២០២៥ នឹងបន្តសម្រប សម្រួល និងដឹកនាំការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម រហូតដល់គ្មានព័ត៌ មានអំពី កន្លែងបញ្ចុះសពរបស់យុទ្ធជនពលីទៀតឡើយ។ 

បន្តរុករក ប្រមូលអដ្ឋិធាតុយុទ្ធជនស្ម័គ្រចិនិងអ្នកជំនាញវៀតណាមដែលបានពលីជីវិតនៅកម្ពុជា - ảnh 1ទិដ្ឋភាពសម័យប្រជុំ។ (រូបថត៖ VOV)
សម័យប្រជុំលើកទី ២៣ រវាងគណៈកម្មាធិការឯកទេសរបស់រដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការឯកទេសរបស់រាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា អំពីការបន្តរុករក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធ ជនស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលបានពលីជីវិតនៅកម្ពុជាក្នុងសម័យ សង្គ្រាម រដូវប្រាំងឆ្នាំ ២០២៤ - ២០២៥ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២៦ ខែកញ្ញា នៅទីក្រុង ដាណាំង។
នៅក្នុងសម័យប្រជុំ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេច បានតាមខ្លឹមសារកំណត់ហេតុសម័យប្រជុំលើកទី២២។ ក្នុងរដូវប្រាំងឆ្នាំ ២០២៣ - ២០២៤ ក្រុមប្រមូលវៀតណាមបានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៨៣៤ នាក់។
ភាគីទាំងពីរបានឯកភាពគ្នាថា ក្នុងរដូវប្រាំងឆ្នាំ ២០២៤-២០២៥ នឹងបន្តសម្រប សម្រួល និងដឹកនាំការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម រហូតដល់គ្មានព័ត៌ មានអំពី កន្លែងបញ្ចុះសពរបស់យុទ្ធជនពលីទៀតឡើយ។ ភាគីវៀតណាមបន្តរក្សាក្រុមប្រមូលចំនួន ១១ ដែលបំពេញការងារតាមខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនោះ ជំរុញការងារឃោសនា ចលនាប្រជាជននៃប្រទេសទាំងពីរ ផ្តល់ព័ត៌ មានអំពីយុទ្ធជនពលី ផ្នូរយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលបានពលីជី វិតនៅកម្ពុជាក្នុងសម័យសង្គ្រាម។ ស្ថាប័ន និងមូលដ្ឋានពាក់ព័ន្ធ សាងសង់ ជួសជុល និងកែលម្អស្ដូបមិត្តភាពវៀតណាម-កម្ពុជា នៅកម្ពុជា; រៀបចំ និងបម្រើឲ្យបានល្អគណៈ ប្រតិភូជាតិនិងអន្តរជាតិ ដែលមកទស្សនាស្ដូបមិត្តភាពវៀតណាម-កម្ពុជានៅកម្ពុជា។
ក្រោមការអនុញ្ញាតពីនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ប្រធានគណៈកម្មាធិការឯកទេស របស់រដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមបានប្រគល់ថវិកាឧបត្ថម្ភឆ្នាំ ២០២៤ ពីរដ្ឋាភិបាល
វៀតណាម ដល់គណៈកម្មាធិការឯកទេសរបស់រាជរដ្ឋាភិបាល កម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ