បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

(VOVWORLD) - បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ quochoi.vn)
ពិភាក្សាក្នុងកិច្ចប្រជុំនោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានស្នើថា ការ រៀបចំផែនការមេទីក្រុងគួរតែមានលលក្ខណៈយុទ្ធសាស្ត្រ គោរពក្រឹត្យក្រមទីផ្សារ និងគោលការណ៍នៃការអភិវឌ្ឍប្រកបដោយចីរភាព; យកមនុស្ស និងគុណភាពជីវភាព ជាមជ្ឈភាព យកវប្បធម៌និងអរិយធម៌ទីក្រុង ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ; ធានាបាននូវភាពស្អិតរមួតរវាងទីក្រុងនិងជនបទ ស្របតាមស្ថានភាពជាក់ស្ដែង។
អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានក្រើនរំលឹកថា ចាំបាច់ត្រូវត្រួតពិនិត្យ ដើម្បីដោះស្រាយទំនាក់ទំនងរវាង នគរូបនីយកម្ម និងការកសាងជនបទថ្មី; រវាងនគរូបនីយកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច ទីក្រុង; ផែនការមេត្រូវសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។ ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ