បន្តអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព ដៃគូយុទ្ធសាសលើគ្រប់វិស័យវៀតណាមនិងរុស្ស៊ី

          ( VOV)_នាយប់ថ្ងៃទី ១១ មិនា ប្រធានរដ្ឋសភាវៀតណាម ​លោក​Nguyen  Sinh
Hung បានជួបសម្ដែងការគួសមចំពោះ នាយករដ្ឋមន្ត្រី ​រដ្ឋាភិបាល​រុស្ស៊ី លោក Dimitri
Medvedev និងជួបសន្ទនាជាមួយប្រធាន Duma ជាតិ​រុស្ស៊ី Sergei Naryshkin ។

បន្តអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព ដៃគូយុទ្ធសាសលើគ្រប់វិស័យវៀតណាមនិងរុស្ស៊ី - ảnh 1
ប្រធានរដ្ឋសភាវៀតណាម ​​Nguyen Sinh Hung និងនាយករដ្ឋមន្ត្រីរុស្ស៊ី Dimitri Medvedev(internet)

          នៅក្នុងជំនួបជាមួយ នាយករដ្ឋមន្ត្រី ​ Dimitri Medvedev ​ប្រធានរដ្ឋ​សភា​ Nguyen
 Sinh Hung បានអះអាងថា÷ រដ្ឋសភាវៀតណាម ​ជានិច្ចកាល​ធ្វើ​អស់​ពីកម្លាំងកាយចិត្ត
របស់ ខ្លួន ដើម្បីរក្សារនិងអភិវឌ្ឍន៍ទំនាក់ទំនង​មិត្ត​ភាព​ ដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ ជាមួយរុស្ស៊ី។ ប្រធានរដ្ឋសភា Nguyen Sinh Hung ក៏បានស្នើ ភាគីទាំងពិរត្រូវជំរុញ
ល្បឿនការ​ចុះហត្ថលេខា​លើកិច្ច​ព្រម​ព្រៀងពាណិជ្ជកម្មសេរី FTA រវាងវៀតណាម 
និង  សហព័ន្ធរុស្ស៊ី ​ Ccazaxtan និង Belarus ក្នុងរយះពេល២ឆ្នាំខាងមុខនេះ​ រួមចំណែក
នាំតំលៃ​ប្រាក់ពាណិជ្ជកម្មវៀតណាម-រុស្ស៊ីឡើងចំនួន ៧ ពាន់លានដុល្លារអាមេរិក ​នា
ឆ្នាំ​២០១៥។

          រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី រដ្ឋាភិបាលរុស្ស៊ី លោក Dimitri Medvedev​បាន​ចាត់ទុក
 ថា÷​ដំណើរទស្សនកិច្ចលើកនេះ របស់ប្រធានរដ្ឋសភា Nguyen Sinh Hung ដើរតួនាទីដ៏
សែន សំខាន់ រួមចំណែកជំរុញ​ទំនាក់ទំនងមិត្តភាព ​កិច្ច​សហប្រតិបត្តិការរវាងរដ្ឋសភា  និងប្រជាជននៃប្រទេសទាំងពីរ។ ​នាយក​រដ្ឋមន្ត្រី ​ Dimitri Medvedev បានស្នើថា÷  រដ្ឋ សភានៃប្រទេសទាំងពីរ ត្រូវ​ជំរុញ​ខ្លាំងជាងទៀតបណ្ដាសកម្មភាពសហប្រតិបត្តិការ 
ផ្លាស់ប្តូរក្នុង​ការងារ​និតិបញ្ញត្តិ ក៏ដូចជាឃ្លាំមើលបណ្ដាកម្មវិធី គំរោងការណ៍សហប្រតិ
បត្តិការ​រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ​វៀតណាម និងរុស្ស៊ី។

          នៅក្នុងជំនួបសន្ទនាជាមួយ ប្រធាន Duma ជាតិរុស្ស៊ី Sergei Naryshkin ​ប្រធានរដ្ឋ
សភា Nguyen Sinh Hung បានសម្ដែងនូវក្តីសប្បាយរីករាយ អំពី​ការ​ចុះ​ហត្ថលេខាលើកិច្ច
សហ ប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និង Duma​ ជាតិរុស្ស៊ី បង្កើតគ្រិះដ្ឋានគតិយុត្តិ 
ក្នុង ការបង្កើនកិច្ចសហប្រតិបត្តិការ​ទ្វេភាគី ផ្លាសប្តូរបទពិសោធន៍…ជាដើម។ ប្រធាន
រដ្ឋ សភា Nguyen Sinh Hung​ បានសង្កត់ធ្ងន់ថា÷​

          “ ខ្ញុំទៅកាន់ប្រទេសរុស្ស៊ី នាំយកទៅនូវមនោសញ្ជេតនាដ៏ជ្រាលជ្រៅ ជាមួយ​ចំ
ណង មិត្តភាព ប្រពៃណីរវាងប្រទេសទាំងពីរ ជាមួយកិច្ចសហប្រតិបត្តិការកាន់ តែអភិ
វឌ្ឍន៍ ពីមួយថ្ងៃទៅមួយថ្ងៃ រវាងប្រទេសទាំងពីរ។ យើងខ្ញុំសប្បាយរីករាយណាស់ ពី
ព្រោះ  រុស្ស៊ីជាដៃគូទំនុកទុកចិត្តបំផុតរបស់ប្រទេសវៀតណាម។​ ”

          រីឯ ប្រធាន Duma ជាតិរុស្ស៊ី Sergei Naryshkin ​ក៏បានអះអាងដែរថា÷

          “ វៀតណាមជាដៃគូទំនុកទុកចិត្តរបស់រុស្ស៊ី និងប្រទេសទាំងពីរបាន​លើក​ឡើង ជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ។ ​Duma ជាតិរុស្ស៊ី ​មាន​គណះ​បក្សចំនួន ៤ ប៉ុន្តែ គណះបក្សទាំងអស់សុទ្ធតែឯកភាពថា÷​រុស្ស៊ីត្រូវអភិឌ្ឍន៍​និងបើកទូលាយទំ នាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម លើគ្រប់​វិស័យ÷​សេដ្ឋកិច្ច នយោបាយ 
សង្គម…។ល៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ