បំផ្ទុកគ្រាប់បែកនៅទីក្រុង Volgograd រុស្ស៊ី គឺជាការវាយប្រហារភេវរកម្ម

បំផ្ទុកគ្រាប់បែកនៅទីក្រុង Volgograd រុស្ស៊ី គឺជាការវាយប្រហារភេវរកម្ម - ảnh 1
Naida Asiyalova - ជនល្មើសដំណើរការបំផ្ទុះគ្រាប់បែកនិងប្តីរបស់ខ្លួន Dmitry Shokolov
(Image: Vietnamplus)

(VOVworld) – នាថ្ងៃទី ២១ តុលា នាយករងស្ថាប័នស៊ើបអង្គេតសហព័ន្ធរុស្ស៊ីទទួល
បន្ទុកតំបន់ Volgograd លោក​ Valery Safonov បានឲ្យដឹងថា៖ តាមលទ្ធផល នៃការ
ស៊ើបអង្គេតដំបូង ការផ្ទុះគ្រាប់បែកដាក់ក្នុងរថយន្ត bus ដែលបានកើតមានឡើង
នៅទីក្រុង Volgograd ភាគខាងត្បូងរុស្ស៊ី គឺជាការវាយប្រហារភេវរកម្ម។ ជនល្មើស
ដំណើរការបំផ្ទុះគ្រាប់បែកនេះគឺ Naida Asiyalova សមាជិកនៃក្រុមភេវរកម្មនៅសា
ធារណៈរដ្ឋ Dagestan ចំណុះរុស្ស៊ី។ មនុស្សចំនួន ៦ នាក់ត្រូវ ស្លាប់និង ៣៧ នាក់
ទៀតរងរបួសក្នុងការវាយប្រហារដ៏បង្ហូរឈាមនេះ។ រដ្ឋអំណាចនៃខេត្ត Volgograd បានរឹតបន្តឹងរាល់វិធានការធានាសន្តិសុខក្នុងតំបន់ ព្រមទាំង ធ្វើការកាន់ទុកជនរង
គ្រោះក្នុងរយៈពេល ៣ ថ្ងៃ។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្ញើការ
រំលែកទុកដ៏ជ្រាលជ្រៅដល់បណ្ដាគ្រួសាររបស់ជនរងគ្រោះ​ ទន្ទឹមនឹងនោះ ស្នើឲ្យ
ស្ថាប័នមានសមត្តកិច្ចជួយឧបត្ថម្ភខាងសម្ភារៈនិងស្មារតីសំរាប់ជនរងគ្រោះយ៉ាង
ឆាប់ៗ។ សហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំង ក្លាចំពោះការវាយប្រហារ
ដោយគ្រាប់បែកភេវរកម្មភ្លាមៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ