បំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"

(VOVWORLD) - ខែមនុស្សធម៌ជាតិឆ្នាំនេះ ត្រូវបានបំផុសឡើងនៅខេត្ត Dien Bien ដោយឆ្ពោះ ទៅការរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤) ដែលជាឱកាសសម្រាប់ប្រជាជនវៀតណាមសម្តែងការដឹងគុណ ចំពោះ បុព្វការីជនដែលបានពលីជីវិតដើម្បីឯករាជ្យ និងសេរីភាពនៃមាតុភូមិ ព្រមទាំង ក៏ជាឱកាស ដើម្បីចែករំលែក និងរីកសាយភាយស្មារតីសប្បុរសធម៌ក្នុងសង្គមផងដែរ។ 

បំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ អត្តពលិក អ្នកស្ម័គ្រចិត្ត និងសមាជិកកាកបាទក្រហមរួមគ្នាបញ្ចប់ជើងចុងក្រោយនៃយុទ្ធនាការ "ការបោះជំហានសប្បុរសធម៌រាប់លាន" នៅទីក្រុង Dien Bien Phu ខេត្ត Dien Bien។ (រូបថត៖ nhandaoonline.vn)
នាព្រឹកថ្ងៃទី ២២ មេសា នៅទីក្រុង Dien Bien Phu ខេត្ត Dien Bien មជ្ឈឹមសមាគមកាកបាទក្រហមវៀតណាម សហការជាមួយគណៈកម្មាធិការប្រជាជន ខេត្ត Dien Bien បានរៀបចំពិធីបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤ ក្រោមប្រធានបទ “ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្ដីស្រឡាញ់"។ អញ្ជើញចូលរួមក្នុង ព្រឹត្តិការណ៍នេះមានប្រធានរដ្ឋស្តីទីវៀតណាម លោកស្រី Vo Thi Anh Xuan និងលោក Felix Casanova Cambronero អនុប្រធានការិយាល័យតំណាងប្រចាំតំបន់នៃគណៈ កម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) នៅទីក្រុងបាងកក (ប្រទេសថៃ)។
ខែមនុស្សធម៌ជាតិឆ្នាំនេះ ត្រូវបានបំផុសឡើងនៅខេត្ត Dien Bien ដោយឆ្ពោះ ទៅការរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤) ដែលជាឱកាសសម្រាប់ប្រជាជនវៀតណាមសម្តែងការដឹងគុណ ចំពោះ បុព្វការីជនដែលបានពលីជីវិតដើម្បីឯករាជ្យ និងសេរីភាពនៃមាតុភូមិ ព្រមទាំង ក៏ជាឱកាស ដើម្បីចែករំលែក និងរីកសាយភាយស្មារតីសប្បុរសធម៌ក្នុងសង្គមផងដែរ។ ខែមនុស្សធម៌ជាតិត្រូវបានអនុវត្តន៍ក្នុងរយៈពេល៦ឆ្នាំកន្លងមក (២០១៨ - ២០២៤) ដោយទទួលបានលទ្ធផលជាក់ស្តែងជាច្រើន បានរួមចំណែកលើកកម្ពស់ការយល់ដឹង សង្គម បំផុសនិងពង្រីកស្មារតីនៃការ “ជួយយកអាសារគ្នាទៅវិញទៅមក” របស់ ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ជាលទ្ធផល ថវិកាជាង ៣,៤ ទ្រីលានដុង (ប្រហែល ១៣៣,៤ លានដុល្លារអាមេរិក) ត្រូវបានកៀរគរ ដើម្បីជួយឧបត្ថម្ភជនក្រីក្រនិងជនមាន ស្ថានភាពលំបាកចំនួនជាង ៥,៥ លាននាក់នៅទូទាំងប្រទេស។ ថ្លែងក្នុងពិធីនេះ លោកស្រី Bui Thi Hoa ប្រធានមជ្ឈិមសមាគមកាកបាទក្រហមវៀតណាមបាន អះអាងថា៖
“ខែមនុស្សធម៌តែងតែទាក់ទាញប្រជាជនចូលរួមយ៉ាងច្រើនកុះករ។ ជាលទ្ធផល កៀរគរបានធនធានធំបំផុត បានជួយឧបត្ថម្ភមុខសញ្ញាច្រើនបំផុត ហើយការងារ និង សកម្មភាពមនុស្សធម៌ត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែងបំផុតក្នុងចំណោមខែក្នុងមួយឆ្នាំ។ ឆ្នាំនេះ កាកបាទក្រហមវៀតណាម បានអនុវត្តន៍ខែមនុស្ស ធម៌ក្នុងបរិបទដែលគ្រោះមហន្តរាយមនុស្សធម៌នៅតំបន់មួយចំនួនលើពិភពលោក កំពុងគំរាមកំហែងដល់អាយុជីវិតរបស់ប្រជាជន ស្ត្រី និងកុមាររាប់ម៉ឺននាក់ ក្នុងបំណង រីកសាយភាយប្រពៃណីមនុស្សសាស្ត្រ សប្បុរសធម៌ ការស្រឡាញ់សន្តិភាព និង ការតភ្ជាប់សហគមន៍សង្គមផងដែរ”។
ឆ្ពោះទៅខែមនុស្សធម៌ជាតិឆ្នាំ ២០២៤ ក្នុងរយៈពេល ៥៦ ថ្ងៃកន្លងទៅ ប្រជាជន វៀតណាមជាង ១ សែននាក់បានចូលរួមជួយជ្រោមជ្រែងយ៉ាងសកម្មនូវយុទ្ធនាការ "ជំហានសប្បុរសធម៌រាប់លាន" ដើម្បីរៃអង្គាសថវិកាសម្រាប់សកម្មភាពមនុស្សធម៌ ព្រមទាំងរីកសាយភាយស្មារតី “កាកបាទក្រហមដើម្បីមនុស្សគ្រប់រូប នៅគ្រប់ទី កន្លែង"។ តាមរយៈយុទ្ធនាការនេះ ប្រជាជនជិត ១៦ពាន់នាក់បានទទួលផលក្នុងឃុំ ចំនួន ៣០ ស្រុកនិងទីក្រុងចំនួន ១២ នៃខេត្ត Dien Bien ខេត្ត Thai Nguyen និង Son La ដោយមានតម្លៃសរុបជាង ១៤ ពាន់លានដុង (ជាង ៥៥០.០០០ ដុល្លារអាមេរិក)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ