បំភ្លឺច្បាស់ព័ត៌មានស្តីពីជនវៀតណាមត្រូវគ្រោះថ្នាក់ចរាចរណ៍នៅខេត្ត Pskov

(VOVworld)-បន្ទាប់ពីទីភ្នាក់ងារព័ត៌មាន TASS ជូនដំណឹងថា មានជនវៀតណាមចំ
នួន៥នាក់ត្រូវស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅខេត្ត Pskov នោះ ស្ថានទូតវៀត
ណាមប្រចាំនៅរុស្ស៊ីបានបញ្ជាណែនាំទាក់ទងផ្ទាល់ជាមួយសមាគមន៍ជនវៀតណាម
 នៅខេត្ត Pskov ដើម្បីទទួលបានការសង្គ្រោះបន្ទាន់ជនរងគ្រោះ។ តាមលោក Vu
Hoang Anh ប្រធានការិយាល័យកុងស៊ុលនៃស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីថា
ការកំណត់អត្តសញ្ញាប័ណ្ណរបស់ជនរងគ្រោះក៏ដូចជាជនរងរបួសកំពុងជួបការលំ
បាក។ ប៉ុន្តែលោករូបនេះក៏បានសង្កត់ធ្ងន់ថា ស្ថាប័នកុងស៊ុលក៏ដូចជាស្ថានទូតវៀត
 ណាមនឹងបំពេញបែបបទចាំបាច់ដើម្បីគាំពារពលរដ្ឋវៀតណាម។​ យោងតាម TASS
ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅកណ្តាលអធ្រាត្រនៅវិថី Sankt- Peterburg
 –Nevel។ តាមព័ត៌មានដំបូង គឺមានមនុស្សចំនួន៥នាក់ត្រូវស្លាប់ ដែលសុទ្ធតែជាជន
វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ