ប្រាក់ចំនួន៤២០ពាន់លានដុងសំរាប់ដល់ជនមានគុណូបការៈក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណី

ប្រាក់ចំនួន៤២០ពាន់លានដុងសំរាប់ដល់ជនមានគុណូបការៈក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណី - ảnh 1
ប្រគល់អំណោយសំរាប់វីរៈអ្នកម្ដាយ


(VOVworld) - រដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម
លោកស្រី Pham Thi Hai Chuyen បានដាក់ជូនប្រធានរដ្ឋអំពីកម្រិតអំណោយ
ដើម្បីប្រគល់ជូនសំរាប់មុខសញ្ញាមានគុណូបការៈចំពោះបដិវត្តន៍ក្នុងឱកាស
ពិធីបុណ្យតែតប្រពៃណីឆ្នាំ២០១៥។បណ្ដាមុខសញ្ញានេះរួមមាន៖​សកម្មជន
បដិវត្តន៍ វីរៈអ្នកមាយ វីរៈកងកម្លាំងប្រដាប់អាវុធប្រជាជន វីរៈធ្វើពលកម្មក្នុង
សម័យតស៊ូ ញាតិសន្តានយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ ជាដើម។
ទឹកប្រាក់សរុបដែលត្រូវបានលៃទុកឲ្យការជូនអំណោយសំរាប់មុខសញ្ញាមាន
គុណូបការៈក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំ២០១៥ គឺមានចំនួន៤២០ពាន់
លានដុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ