ប្រកាសចង្កោមព្រឹត្តិការណ៍រំលឹកខួប២០ឆ្នាំនៃពានរង្វាន់គុណភាពជាតិ
|
ទិដ្ឋភាពនៃពិធី |
(VOVworld)-នារសៀលថ្ងៃទី៥មករានៅទីក្រុងហាណូយ ក្រសួងវិទ្យាសាស្ត្រនិង បច្ចេកវិទ្យាវៀតណាមបានរៀបចំពិធី ប្រកាសចង្កោមព្រឹត្តិការណ៍ ស្តីពី “រយៈពេល ២០ឆ្នាំនៃពានរង្វាន់គុណភាពជាតិ”(១៩៩៦-២០១៦)។ ចង្កោមព្រឹត្តិការណ៍នេះ
បាន រៀបចំឡើងពីខែមករារហូតទៅដល់ខែមេសាឆ្នំា២០១៦ ដោយប្រព្រឹត្តទៅ
សកម្ម ភាពជាច្រើន។ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀត ណាម លោក Nguyen Quan បានឲ្យដឹងថា គុណភាពនៃផលិតផលជាការរស់
ឬ ស្លាប់របស់អង្គភាពអាជីវកម្មនិងជាបញ្ហាស្នូលនៃខឿនសេដ្ឋកិច្ចវៀតណាមនា
បច្ចុប្បន្នផងដែរ។ រហូតមកដល់ពេលនេះ អង្គភាពអាជីវកម្មវៀតណាមចំនួន ១ពាន់៧រយទទួលបានពានរង្វាន់គុណភាពជាតិ៕