ប្រកាសជាសាធារណះ Logo ឆ្នាំវៀតណាម បារាំង
(VOV) /  
VOV-ពិធី ប្រកាសជាសាធារណះ Logo ឆ្នាំវៀតណាម បារាំងត្រូវបាន
រៀបចំឡើងនៅទីក្រុងហាណូយនាព្រឹកថ្ងៃទី១៤ធ្នូដោយមានការចូលរួម
របស់អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son ឯកអគ្គ
រដ្ឋទូតវៀតណាមប្រចាំនៅបារាំង និងនាយិកាវិទ្យាស្ថានបារាំងនៅវៀ
តណាមលោកស្រី Silviane Tarsot Gillery។ថ្លែងមតិនៅទីនេះ លោក
Bui ThanhSonបានគូសបញ្ជាក់ថា៖ការលាតត្រដាងសកម្មភាពនេះនឹង
រួមចំណែកលើកទំនាក់ទំនងរវាងប្រទេសទាំង២ឡើងកំរិតយុទ្ឋសាស្រ្ត។
ឯលោកស្រី Silviane Tarsot Gillery អះអាងថា៖“ នេះជាឱកាសសំរាប់
ភាគីទាំង២បង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យនៅគ្រប់ជាន់ថ្នាក់ ។ភាគីទាំង២បានឯកភាពថា៖នឹងបង្កលក្ខណះសំរាប់ប្រជាជនអាចចូលរួម
ព្រឹត្តិការនេះជាច្រើនកុះករតាមរយះព្រឹត្តិវប្បធម៏អប់រំបណ្តុះបណ្តាល
វិទ្យាសាស្រ្តបច្ចេកវិទ្យាដែលប្រព្រឹត្តទៅនៅប្រទេសទាំង២ “៕
-VOV