ប្រកាសជាសាធរណះសេចក្ដីសម្រេចចិត្តបង្កើតបញ្ជាការដ្ឋានប៉ូលីសសមុទ្រ

ប្រកាសជាសាធរណះសេចក្ដីសម្រេចចិត្តបង្កើតបញ្ជាការដ្ឋានប៉ូលីសសមុទ្រ - ảnh 1
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ១៥នៃទិវា​បង្កើត(www.qdnd.vn)

          (VOV)_នាព្រឹកថ្ងៃទី ២៨ សីហា នៅទីក្រុងហាណូយ ស្នងការប៉ូលីស​
សមុទ្រ វៀតណាម បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ១៥ នៃទិវា​
បង្កើត ​ព្រមទាំងទទួលគ្រឿងឥស្សារិយសយុទ្ធជ័យថ្នាក់លេខ១ និង ប្រកាស
ជា​សាធរណះសេចក្ដីសម្រេចចិត្តបង្កើតបញ្ជាការដ្ឋានប៉ូលីសសមុទ្រ។ ឆ្លង
កាត់​រយះពេល១៥ឆ្នាំ កសាងនិងអភិវឌ្ឍន៍  ប៉ូលីសសមុទ្រវៀតណាម បាន
ជំនះ​ពុះពារលើករាល់ការលំបាកសាកល្បង សម្រេចនិងទទួលបានលទ្ធផល​
លេចធ្លោជាច្រើន​ដូចជា÷ សមត្ថភាពត្រៀមរៀបចំប្រយុទ្ធកាន់តែល្អពីមួយថ្ងៃ​ទៅមួយថ្ងៃ មានគ្រប់លក្ខណះដើម្បីធ្វើយាមល្បាត គ្រប់គ្រងតំបន់សេដ្ឋកិច្ច​ផ្ដាច់មុខ និងខ្ពង់រាបបាតសមុទ្រ។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងការ​ពារប្រទេសវៀតណាម លោក Nguyen Thanh Cung បានអោយដឹងថា÷ ក្នុង
រយះពេលខាង​មុខ​​ ភារកិច្ចការពារប្រទេស ការពារអធិបតេយ្យភាព សន្តិសុខ
 សណ្ដាប់ធ្នាប់សុវត្ថិភាពនិងការពារបរិស្ថានសមុទ្រ ​ទាមទាអោយ​កម្លាំងប៉ូ
លីសសមុទ្រត្រូវបន្ត​អភិវឌ្ឍន៍យ៉ាងរឹងមាំ បំពេញរាល់ភារកិច្ចក្នុងសភាពការណ៍
ថ្មី …។ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ