ប្រកាសព្រឹត្តិការណ៍វប្បធម៌ កីឡា និងទេសចរណ៍​ជាគំរូ​ទាំង​១០ នៅឆ្នាំ២០២៣​

(VOVWORLD) - កាលថ្ងៃទី ២៩ ខែធ្នូ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានប្រកាសជាផ្លូវការនូវព្រឹត្តិការណ៍វប្បធម៌ កីឡា និងទេសចរណ៍ជាគំរូទាំង១០ នៅឆ្នាំនេះ។
ប្រកាសព្រឹត្តិការណ៍វប្បធម៌ កីឡា និងទេសចរណ៍​ជាគំរូ​ទាំង​១០ នៅឆ្នាំ២០២៣​ - ảnh 1ពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតគម្រោងវប្បធម៌វៀតណាម។ រូបថត៖ chinphu.vn

ឈានមុខគេក្នុងចំណោមព្រឹត្តិការណ៍វប្បធម៌ កីឡា និងទេសចរណ៍លេចធ្លោទាំង១០ក្នុងឆ្នាំនេះ គឺជាការប្រារព្ធខួបលើកទី៨០នៃការបង្កើតគម្រោងវប្បធម៌វៀតណាម។ ក្រៅពីនោះ ព្រឹត្តិការណ៍លេចធ្លោមួយចំនួនផ្សេងទៀតរួមមាន៖ ឧស្សាហកម្មវប្បធម៌មានសមិទ្ធផលលេចធ្លោជាច្រើន ទីក្រុង Hoi An និង Da Lat ត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាទីក្រុងនវានុវត្តន៍; វៀតណាមត្រូវបានជ្រើសរើសជាសមាជិកនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកសម្រាប់អាណត្តិ ២០២៣ -២០២៧; ក្រុមបាល់ទាត់នារីវៀតណាមចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃ FIFA World Cup នារី ឆ្នាំ ២០២៣; កីឡាករបាញ់កាំភ្លើងវៀតណាមបានឈ្នះមេដាយមាសជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្នុងព្រឹត្តិការណ៍កីឡាអាស៊ី - ASIAD ១៩ នៅ ទីក្រុង Hangzhou (ប្រទេសចិន); ទេសចរណ៍វៀតណាមទទួលបានពានរង្វាន់ជាច្រើនពី World Travel Awards ២០២៣ ដែលក្នុងនោះលើកទី៤ វៀតណាមត្រូវបានលើកតម្កើងជាគោលដៅបេតិកភណ្ឌឈានមុខគេរបស់ពិភពលោក និងជាលើកទី៥ ដែលត្រូវបានបោះឆ្នោតជា គោលដៅទេសចរណ៍ឈានមុខគេនៅទ្វីបអាស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ