ប្រកាសរបាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំនៃតំបន់វាលសណ្ដទន្លេ Cuu Long ឆ្នាំ២០២០
(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ ខែធ្នូ នៅទីក្រុង Can Tho សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានរៀបចំពិធីប្រកាសរបាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំនៃតំបន់វាលសណ្ដទន្លេ Cuu Long ឆ្នាំ ២០២០ ។
របាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំនៃតំបន់វាលសណ្ដទន្លេ Cuu Long ឆ្នាំ ២០២០ ជារបាយការណ៍ស្រាវជ្រាវក្នុងវិសាលភាពតំបន់ជាដំបូងបង្អស់នៅក្នុងប្រទេស (រូបថត៖ tienphong.vn) |
នាព្រឹកថ្ងៃទី ១៤ ខែធ្នូ នៅទីក្រុង Can Tho សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានរៀបចំពិធីប្រកាសរបាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំនៃតំបន់វាលសណ្ដទន្លេ Cuu Long ឆ្នាំ ២០២០ ។
នេះគឺជាគម្រោងការណ៍សិក្សាស្រាវជ្រាវដែលបានសហការរវាង VCCI និង សាលាគោលនយោបាយសាធារណៈនិងគ្រប់គ្រងនៃកម្មវិធី Fulbright (FSPPM) ដែលមានរយៈពេលជាងមួយឆ្នាំ និងជារបាយការណ៍ស្រាវជ្រាវក្នុងវិសាលភាពតំបន់សេដ្ឋកិច្ចជាដំបូងបង្អស់នៅក្នុងប្រទេស ហើយតំបន់វាលសណ្ដទន្លេ Cuu Long ត្រូវបានជ្រើសរើសជាគំរូនៃការតភ្ជាប់និងការឯកភាពជាឯកច្ឆ័ន្ទគ្នា ដើម្បីឆ្ពោះទៅការបង្កើតគោលនយោបាយសម្រាប់តំបន់សេដ្ឋកិច្ចនាពេលអនាគត។
ម្យ៉ាងវិញទៀត របាយការណ៍នេះផ្តោតសំខាន់លើការពិភាក្សាអំពីកំហិតនិងចំណុចនៅសេសសល់ ព្រមទាំងកំណត់បញ្ហាប្រឈមដែលរារាំងការអភិវឌ្ឍក្នុងតំបន់ហើយបន្ទាប់មកផ្តល់អនុសាសន៍ខាងគោលនយោបាយ ដើម្បីអនុវត្តគ្រប់វិធានការឲ្យបានល្អនិងមានប្រសិទ្ធភាពថែនទៀតនាពេលអនាគតផងដែរ៕