ប្រកាសរបាយការណ៍ស្វែងយល់អំពីលក្ខណៈរស់នៅរបស់ពលការិនីក្នុងអង្គភាពអាជីវកម្ម FDI


ប្រកាសរបាយការណ៍ស្វែងយល់អំពីលក្ខណៈរស់នៅរបស់ពលការិនីក្នុងអង្គភាពអាជីវកម្ម FDI - ảnh 1
ប្រកាសរបាយការណ៍ស្វែងយល់អំពីលក្ខណៈរស់នៅរបស់ពលការិនីក្នុងអង្គភាពអាជីវកម្ម FDI (VNP)

        Vovworld-នាថ្ងៃទី៣មិថុនានៅខេត្ត Dong Nai វិទ្យាស្ថានវិទ្យាសាស្ត្រ​ការងារ​
និងសង្គម(ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច)បានសហការជាមួយ
គំរោងការណ៍ជួយឧបត្ថម្ភគោលនយោបាយពាណិជ្ជកម្មនិងវិនិយោគទ្វីបអឺរ៉ុបរៀបចំ​
សិក្ខាសាលាប្រកាសរបាយការណ៍ស្វែងយល់អំពីចំណូលនិងលក្ខណៈរស់នៅ​របស់
ពលការិនីក្នុងអង្គភាពអាជីវកម្មមានទុនវិនិយោគបរទេស(FDI)។ ​ការស្រាវជ្រាវ
ពោលខាងលើគឺសំដៅជួយឧបត្ថម្ភការកំណត់គោលនយោបាយឆ្ពោះទៅការបង្កើន
ចំណូលនិងកែរលំអរស្ថិរភាពជីវភាពរស់នៅសំរាប់ពលការិនីនៅតាមបណ្ដាអង្គភាព
អាជីវកម្ម FDI ពិសេសគឺអង្គភាពអាជីវកម្មមានផលិតផល​នាំចេញ​ទៅទីផ្សារអឺរ៉ុប។
លទ្ធផលនៃការដែលអនុវត្ត​នៅខេត្ត Bac Ninh, Dong Nai និងទីក្រុងហូជីមិញបានស
ឲ្យ​ឃើញថាកំរិតចំណូលជាមធ្យមរបស់ពលការិនីក្នុងអង្គភាពអាជីវកម្មFDI គឺ
ប្រមាណ​​៥លានដុង(ស្មើរនឹង២៣០ដុល្លារអាមេរិក)ក្នុងមួយខែ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ