ប្រកាសឯកសារសម្ងាត់របស់ E. Snowden ជូនសារព័ត៌មាន

ប្រកាសឯកសារសម្ងាត់របស់ E. Snowden ជូនសារព័ត៌មាន - ảnh 1
អ្នកកាសែត Glenn Greenwald  (រូបថត៖AFP/TTXVN)

(VOVworld) - ឯកសារសម្ងាត់ទាំងអស់ដោយអតីតបុគ្គលិកនៃស្ថាប័នស៊ើបការ
សម្ងាត់កណ្ដាលអាមេរិក (CIA) លោក Edward Snowden ចម្លងពីប្រព័ន្ធរដ្ឋាភិបាល
នឹងត្រូវបានប្រកាសជូនដល់អ្នកកាសែតនិងអង្គការសារព័ត៌មានដែលមានសុច្ឆន្ទៈ
សហប្រតិបតិ្តការជាមួយស្ថាប័នដែលកំពុងគ្រប់គ្រងក្រុមឯកសារនេះ។ “The Inter-
cept” ជាគេហទំព័រដែលបានបង្កើតឡើងដោយអ្នកកាសែត Glenn Greenwald នាថ្ងៃ
ទី១៦ ឧសភាបានប្រកាសថា នឹងអញ្ជើញអ្នកកាសែតនិង ស្ថាប័នសារព័ត៌មានរួម
មានស្ថាប័នបរទេសទៀតផង ដើម្បីសហប្រតិបតិ្តការ វិភាគក្រុមឯកសាររបស់
លោក Snowden។ក្នុងនោះ មានព័ត៌មានទាក់ទិនដល់ ផលប្រយោជន៍សហគមន៍
ហើយគប្បីត្រូវបានប្រកាសចំពោះមុខសាធារណៈជន។ប៉ុន្តែ តាមការព្រមព្រៀង
ជាមួយលោក Snowden ថា អ្នកកាសែតចូលរួមកម្មវិធី នេះត្រូវគោរពគោលការណ៍
ជាក់ស្ដែងមួយចំនួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ