ប្រគល់គ្រឿងឥស្សរិយយសរបស់រដ្ឋវៀតណាម រដ្ឋឡាវ នឹង​ព្រះរាជាណាចក្រ​កម្ពុជា​ជូនសមូហភាព និងបុគ្គល

(VOVWORLD) - លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ឯកជូនចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដោយសារមានការចូលរួមចំណែកវិជ្ជមានជាច្រើនទៅក្នុងកិច្ចសហប្រតិបត្តិការការពារជាតិ សំដៅពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀត ណាម និងកម្ពុជា។
ប្រគល់គ្រឿងឥស្សរិយយសរបស់រដ្ឋវៀតណាម រដ្ឋឡាវ នឹង​ព្រះរាជាណាចក្រ​កម្ពុជា​ជូនសមូហភាព និងបុគ្គល - ảnh 1 លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ឯកជូនចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ដោយទទួលបានការប្រគល់សិទ្ធិរបស់ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀត ណាម ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងព្រះមហាក្សត្រកម្ពុជានោះ  នាព្រឹកថ្ងៃទី ២០ ខែធ្នូ នៅទីក្រុងហាណូយ  ក្រសួងការពារប្រទេស វៀតណាមបានរួមសហការជាមួយក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិ ឡាវរៀបចំពិធីប្រគល់គ្រឿងឥស្សរិយយសរបស់រដ្ឋវៀតណាម ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋឡាវ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោកនាយឧត្តមសេនីយ៍ Chanyalath រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ និង លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីការពារប្រទេសវៀតណាមបានអញ្ជើញធ្វើជាអធិបតីក្នុងពីធីនេះ។

នៅក្នុងពិធីនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ឯកជូនចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដោយសារមានការចូលរួមចំណែកវិជ្ជមានជាច្រើនទៅក្នុងកិច្ចសហប្រតិបត្តិការការពារជាតិ សំដៅពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជា។

លោកនាយឧត្តមសេនីយ៍ Chanyalath បានប្រគល់គ្រឿងឥស្សរិយយសសេរីភាពថ្នាក់ឯកជូនចំពោះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីការពារប្រទេសវៀតណាម។

ទន្ទឹមនឹងនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ក៏ទទួលបានគ្រឿងឥស្សរិយយសមិត្តភាពថ្នាក់ឯករបស់ព្រះមហាក្សត្រកម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ