ប្រគល់ជូនផែនទីនិងឯកសារអំពីអធិបតេយ្យភាពកោះសមុទ្រឲ្យបញ្ជាការដ្ឋានកងយោធភូមិភាគទី៣
|
លោក Nguyen Bac Son និងគណៈប្រតិភូចូលរួមការតាំងពិរព៌ណ
(រូបថតៈ vov) |
(VOVworld)-នាថ្ងៃទី១០មេសា នៅទីក្រុង Hai Phong ភាគខាងជើងវៀតណាម ក្រសួងព័ត៌មាននិងឃោសនា បានប្រគល់ជូន បញ្ជាការដ្ឋាន កងយោធភូមិភាគ
ទី៣ បណ្តាផែនទី និងឯកសារ “Hoang Sa , Truong Sa របស់វៀតណាម ភ័ស្តុ
តាងប្រវត្តិសាស្រ្ត និងគតិយុត្ត”។ ឯកសារ វត្ថុតាង វណ្ណកម្មជាច្រើននិងផែនទី
ជាង១០០ ត្រូវបានតាំងបង្ហាញ នៅ បញ្ជាការដ្ឋានកងយោធភូមិភាគទី៣ ជាការ ប្រមូលផ្តុំពីបណ្តាប្រភពឯកសារ ដែលបានប្រកាសតាំងពីមុនមករបស់អ្នកវិទ្យា សាស្រ្តជាតិនិងអន្តរជាតិ។ នៅទីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងឃោសនា
លោក Ngyen Bac Son បានឲ្យដឹងថា៖
“ឯកសារ វត្ថុតាងនៅទីនេះ សុទ្ធតែជាឯកសារប្រមូលពីវៀតណាម និង បណ្តាប្រទេសលើពិភពលោក ក្នុងនោះមានទាំងប្រទេសចិន រួមចំណែកបញ្ជាក់ សិទ្ធអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong
Sa។នោះជាផ្នែកទឹកដី មិនអាចកាត់ផ្តាច់ចេញរបស់វៀតណាម។ ការតាំងបង្ហាញ
នេះ អះអាងគោលជំហរសុច្ចរិតរបស់វៀតណាម លើកកំពស់ស្មារតីសាមគ្គី ការ
ទទួលខុសត្រូវរបស់កងទ័ពនិងប្រជាជនវៀតណាម ជនវៀតណាមនៅឯ បរទេស ក្នុងកិច្ចការពារអធិបតេយ្យភាពកោះសមុទ្រ”៕