ប្រគល់នាវាពហុបំណងទំនើបសំរាប់កំលាំងប៉ូលីសសមុទ្រវៀតណាម

ប្រគល់នាវាពហុបំណងទំនើបសំរាប់កំលាំងប៉ូលីសសមុទ្រវៀតណាម - ảnh 1
នាវា CSB 8001 ជានាវាប៉ុលីសសមុទ្រទំនើបបំផុតនៅដំបន់នាបច្ចុប្បន្ន។ (vietnamplus.vn)

        Vovworld-នាព្រឹកថ្ងៃទី២៥តុលានៅទីក្រុង Hai Phong ភាកខាងជើងវៀត
ណាមរោងចក្រ Z189 (អគ្គស្នងការ​ឧស្សាហកម្មយោធា) បានរៀបចំពិធីប្រគល់
ដាក់ឲ្យប្រើប្រាស់នាវា​ប៉ូលីសសមុទ្រពហុបំណងទំនើប មានផ្លាក់ CSB 8001 ជូន​
បញ្ជាការដ្ឋាន​ប៉ូលីស​សមុទ្រ។ ថ្លែងមតិនៅពិធីនេះ ឧត្តមសេនីយ៍ឯក Nguyen
Thanh Cung សមាជិក​មជ្ឈឹមបក្ស និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត
ណាមបានសង្កត់ធ្ងន់​ថា ការប្រគល់នាវាពហុបំណងជូនប៉ូលីសសមុទ្រវៀតណាម
ជាព្រឹត្តិការណ៍ដ៏មាន​អត្ថន័យ ជាភារកិច្ចដែលបក្សរដ្ឋប្រជាជនកងទ័ពបានប្រគល់
ឲ្យ​អង្គភាពនេះ។

        នាវា CSB 8001 ជានាវាប៉ុលីសសមុទ្រទំនើបបំផុតនៅដំបន់នាបច្ចុប្បន្ន។​ការ​
ដាក់ឲ្យប្រើប្រាស់នាវា CSB 8001 នឹងរួមចំណែកបង្កើន​លទ្ធភាពប្រសិទ្ធភាព​អនុវត្តភារកិច្ចជួយសង្គ្រោះយាមល្បាតត្រួតពិនិត្យការពារអធិបតេយ្យភាពអំពី
សមុទ្រកោះនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ