ប្រគល់ពានរង្វាន់សម្រាប់កម្មវិធី “បញ្ញាវ័ន្តវ័យក្មេងដើម្បីការអប់រំ” សម្រាប់សំណង់គំរូ

ប្រគល់ពានរង្វាន់សម្រាប់កម្មវិធី “បញ្ញាវ័ន្តវ័យក្មេងដើម្បីការអប់រំ” សម្រាប់សំណង់គំរូ - ảnh 1
ទិដ្ឋភាពនៃពិធីប្រគល់ពានរង្វា្នន់

(VOVworld)-នាយប់ថ្ងៃទី១៤វិច្ឆិកានៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីប្រគល់ពាន
 រង្វាន់សម្រាប់កម្មវិធី  “បញ្ញាវ័ន្តវ័យក្មេងដើម្បីការអប់រំ”ឆ្នាំ២០១៦។ កម្មវិធីនេះបានអនុ
 វត្តក្នុងដំណាក់កាល២០១៦-២០២០សំដៅលើកទឹកចិត្តសមាជិកសម្ព័ន្ធយុវជន ជា
ពិសេសគឺបញ្ញាវ័ន្តវ័យក្មេងរួមចំណែកដល់បុព្វហេតុផ្លាស់ប្តូរថ្មីផ្នែកអប់រំនិងបណ្តុះ
បណ្តាលតាមរយៈសំណង់នានានិងគំនិតច្នៃប្រឌិតថ្មី។ បន្ទាប់ពីរយៈពេល៥ខែ បំផុស
មក កម្មវិធីទទួលបានសំណង់និងគំនិតច្នៃប្រឌិតថ្មីចំនួន២៦៧ ពី សមាជិកសម្ព័ន្ធយុវ
ជន គ្រូបង្រៀននិងបញ្ញាវ័ន្តវ័យក្មេងទូទាំងប្រទេស។ នៅក្នុងពិធី ប្រគល់ពានរង្វាន់
 គណៈ ចាត់តាំងបានប្រគល់ពានរង្វាន់សម្រាប់សំណង់គំរូនិងគំនិតច្នៃប្រឌិតចំនួន៣។
លោកស្រី Nguyen Thi Nghia អនុរដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម
បានឲ្យដឹងថា៖

        “ទោះបីជា នេះជាឆ្នាំដំបូងដែលកម្មវិធីបញ្ញាវ័ន្តវ័យក្មេងដើម្បីការអប់រំបានបំផុស
 ក៏ដោយ ប៉ុន្តែកម្មវិធីនេះទាក់ទាញការចូលរួមរបស់អ្នកនិពន្ធជាច្រើនកុះករ។ នាបច្ចុ
ប្បន្ននេះ ផ្នែកអប់រំត្រូវការគំនិតច្នៃប្រឌិតរបស់យុវជនណាស់ ដើម្បីផ្នែកអប់រំ ពង្រឹងនូវ
គុណភាពឲ្យបានល្អថែមទៀត។​ក្រសួងអប់រំនិងបណ្តុះ បណ្តាលនឹងស្រាវជ្រាវលើ
សំណង់ទទួលពានរង្វាន់លើកនេះ ដើម្បីផ្សព្វផ្សាយ សំដៅ លើកកំពស់គុណភាព
អប់រំក្នុងសាលា”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ