ប្រគល់មេដាយដើម្បីបុព្វហេតុវិទ្យាសាស្ត្រជូនចំពោះនាយករដ្ឋមន្រ្តី ទួរគីលោក Binali Yildirim

(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅ វៀតណាម នាថ្ងៃទី ២៤ សីហា នាយករដ្ឋមន្រ្តីទួរគីលោក Binali Yildirim បានអញ្ជើញមកទស្សនា បណ្ឌិតសភាវិទ្យាសាស្ត្រនិងសង្គមវៀតណាម។
ប្រគល់មេដាយដើម្បីបុព្វហេតុវិទ្យាសាស្ត្រជូនចំពោះនាយករដ្ឋមន្រ្តី ទួរគីលោក Binali Yildirim - ảnh 1សាស្ត្រាចារ្យបណ្ឌិត Nguyen Quang Thuan ប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រនិងសង្គម វៀតណាម ប្រគល់ជូននាយករដ្ឋមន្រ្តីលោក Binali Yildirim នូវមេដាយដើម្បីបុព្វហេតុវិទ្យាសាស្ត្រសង្គមវៀតណាម (រូបថត៖TTXVN)

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាថ្ងៃទី ២៤ សីហា នាយករដ្ឋមន្រ្តីទួរគីលោក Binali Yildirim បានអញ្ជើញមកទស្សនា បណ្ឌិតសភាវិទ្យាសាស្ត្រនិងសង្គម វៀតណាម។ នៅទីនេះ សាស្ត្រាចារ្យបណ្ឌិត Nguyen Quang Thuan ប្រធានបណ្ឌិតសភា វិទ្យាសាស្ត្រនិងសង្គមវៀតណាម បានប្រគល់ជូននាយករដ្ឋមន្រ្តីលោក Binali Yildirim នូវមេដាយ ដើម្បីបុព្វហេតុវិទ្យាសាស្ត្រសង្គមវៀតណាម សំដៅទទួលស្គាល់ការយកចិត្តទុក ដាក់ដល់ការអភិវឌ្ឍន៍កិច្ចសហប្រតិបតិ្តការវិទ្យាសាស្ត្រសង្គមរបស់លោកនាយក រដ្ឋមន្រ្តី។ នៅពិធីនេះ លោក Binali Yildirim បានវាយតំលៃខ្ពស់ចំពោះតួនាទី របស់វិទ្យាសាស្ត្របច្ចេកវិទ្យា ហើយអះអាងនូវគោលបំណងជំរុញទំនាក់ទំនង សហប្រតិបត្តិការរវាងទួរគីជាមួយវៀតណាមក្នុងវិស័យនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ