បារាំង និងតួរគីសហប្រតិបត្តិការសំដៅបញ្ឈប់ជម្លោះនៅស៊ីរី
(VOVWORLD) -នាប៉ុន្មានសប្តាហ៍ខាងមុខ បារាំងនិងតួរគីនឹងសហប្រតិបត្តិការដើម្បីដាក់ចេញនូវផែនការផ្នែកការទូតសំដៅបញ្ឈប់ជម្លោះដែលបានអូសបន្លាយរយៈពេលជិត ៧ ឆ្នាំមក នៅស៊ីរី។
បារាំង និងតួរគីសហប្រតិបត្តិការសំដៅបញ្ឈប់ជម្លោះនៅស៊ីរី |
នេះគឺជាសេចក្តីប្រកាស ដែលត្រូវបានខុទ្ធកាល័យប្រធានាធិបតីបារាំង លោក Emmanuel Macron នាំចេញនាថ្ងៃទី ៤ កុម្ភៈ ក្រោយពីរជំនួបសន្ទនាតាមទូរស័ព្ទរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ សេចក្ដីជូនដំណឹងពីវិមាន Elysee បានឲ្យដឹងថា ប្រធានាធិបតីទាំងពីររូបបានឯកភាពគ្នាថា នាប៉ុន្មានសប្តាហ៍ខាងមុខភាគីទាំងពីរនឹងធ្វើការពិភាក្សអំពីផែនការផ្នែក ការទូតសម្រាប់ជម្លោះស៊ីរី។ដើម្បីទទួលឲ្យបានផែនការនេះ បណ្ដាកិច្ចពិភាក្សារវាងបារាំង និងតួរគីនឹងត្រូវបានបង្កើននាប៉ុន្មានថ្ងៃខាងមុខ។ ភាគីទាំងពីរសុទ្ធតែមានក្ដីសង្ឈឹមថា អង្គការសហប្រជាជាតិនឹងឃ្លាំមើលដំណោះស្រាយនយោបាយពោលខាងលើ៕