បារាំង៖ បាតុកម្ម "អាវកាក់ពណ៌លឿង" ឈានចូលសប្តាហ៍ទី ១៤ ជាបន្តបន្ទាប់
(VOVWORLD) -ការធ្វើបាតុកម្មនានារបស់កងកម្លាំង "អាវកាក់ពណ៌លឿង" នៅតែបន្តប្រព្រឹត្តិទៅនៅទីក្រុងជាច្រើននៅទូទាំងប្រទេសបារាំងនាថ្ងៃទី ១៦ ខែកុម្ភៈ ដោយមានការចូលរួមរបស់បាតុកររាប់ម៉ឺននាក់។
នេះគឺជាឱកាសចុងសប្តាហ៍ទី ១៤ ជាបន្តបន្ទាប់ ដែលបណ្ដាការធ្វើបាតុកម្មបានប្រព្រឹត្តិទៅនៅរដ្ឋធានីប៉ារីស ហើយមិនទាន់មានសញ្ញាបញ្ចប់ឡើយ។ តាមក្រសួងមហាផ្ទៃបារាំងថា មានបាតុករប្រមាណ ៤១៥០០ នាក់ ដែលបានចូលរួមការធ្វើបាតុកម្មនៅទូទាំងប្រទេសបារាំងនាចុងសប្ដាហ៍នេះ ដែលក្នុងនោះការធ្វើបាតុកម្មនៅរដ្ឋធានីប៉ារីសទាក់ទាញបានការចូលរួមរបស់បាតុករចំនួន ៥ ០០០ នាក់។ នៅរដ្ឋធានី បាតុករបានដើរដង្ហែក្បួននៅតាមបណ្ដាទីប្រជុំជន ពីមហាវិថី Champs-Elysees ឆ្លងកាត់ទន្លេរ Seine ទៅកាន់ខ័ណ្ឌ Left Bank។ មុននេះ រដ្ឋាភិបាលបារាំងបានព្រមានថាប៉ូលីសអាចប្រើប្រាស់កាំភ្លើងបាញ់គ្រាប់ផ្លាស្ទិចដើម្បីបង្ក្រាបបាតុករជ្រុលនិយម
ក្នុងពេលនោះ ការធ្វើបាតុកម្មនានារបស់កងកម្លាំង"អាវកាក់ពណ៌លឿង" ក៏បានប្រព្រឹត្តិទៅនៅបណ្ដាទីក្រុងភាគនិរតីប្រទេសបារាំងដូចជា Toulouse និង Bordeaux ផងដែរ៕