បារំាងថ្កោលទោសការសម្លាប់អ្នកកាសែតបារំាងចំនួន២នាក់នៅមាលី
|
អ្នកកាសែត Ghislaine Dupontនិង Claude Verlon
(រូបថតៈ AFP) |
(VOVworld)-ប្រធានាធិបតីបារំាងលោក Francois Holland នាថ្ងៃទី៣វិច្ឆិកាបានកោះ
ហៅកិច្ចប្រជុំបន្ទាន់បន្ទាប់ពីអ្នកកាសែតបារាំងចំនួន២នាក់ត្រូវចាប់ ពង្រត់និងសម្លាប់
នៅមាលី។ មុននោះ ក្រសួងការបរទេសបារំាងបានបញ្ជាក់ ថា អ្នកកាសែត Claude
Verlon និងGhislaine Dupont កំពុងធ្វើការឲ្យវិទ្យុសម្លេង អន្តរជាតិបារំាង (RFI)ត្រូវ
ជនប្រដាប់អាវុធដោយមិនស្គាល់មុខចាប់ពង្រត់បន្ទាប់ពី បញ្ចប់ការសម្ភាសមួយនៅ
គេហដ្ឋានរបស់សមាជិកអង្គការ១មានឈ្មោះថា ចលនារំដោះជាតិ Azawad (MNLA)។ រឿងរ៉ាវនេះកើតមានឡើងនៅទីក្រុង Kidal ភាគខាងជើងរបស់ម៉ាលី។ Kidal ជាទីតាំង
របស់ MNLA ជាអង្គការកំពុង ទាមទារបង្កើតរដ្ឋឯករាជ្យ Tuareg ១នៅភាគខាងជើង
របស់ម៉ាលី៕