បារាំងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាមេរិកប្រឆាំងពួកជ្រុលនិយមឥស្លាមនៅ អាហ្វ្រិកខាងលិច

(VOVWORLD) - នាថ្ងៃទី ៣០ វិច្ឆិកា ប្រធានាធិបតីបារាំង លោក Emmanuel Macron កំពុង ព្រួយបារម្ភចំពោះមុខស្ថានភាពបណ្ដាជនជ្រុលនិយមឥស្លាមដណ្តើមបានជ័យជំនះមួយចំនួន នៅអាហ្វ្រិកខាងលិចនាពេលថ្មីៗនេះ ខណៈពេលដែល កំលាំងកងទ័ពរបស់រដ្ឋាភិបាលក្នុង តំបន់កំពុងប្រឈមមុខនឹងការលំបាកជាច្រើន។
បារាំងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាមេរិកប្រឆាំងពួកជ្រុលនិយមឥស្លាមនៅ អាហ្វ្រិកខាងលិច - ảnh 1 បារាំងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាមេរិកប្រឆាំងពួកជ្រុលនិយមឥស្លាមនៅ អាហ្វ្រិកខាងលិច

(VOVworld) – នាថ្ងៃទី ៣០ វិច្ឆិកា ប្រធានាធិបតីបារាំង លោក Emmanuel Macron កំពុង ព្រួយបារម្ភចំពោះមុខស្ថានភាពបណ្ដាជនជ្រុលនិយមឥស្លាមដណ្តើមបានជ័យជំនះមួយចំនួន នៅអាហ្វ្រិកខាងលិចនាពេលថ្មីៗនេះ ខណៈពេលដែល កំលាំងកងទ័ពរបស់រដ្ឋាភិបាលក្នុង តំបន់កំពុងប្រឈមមុខនឹងការលំបាកជាច្រើន។ ដោយហេតុនេះ បារាំងបានអញ្ជើញអាមេរិក ចូលរួមសន្និសីទកំពូលរវាងបារាំងជាមួយប្រទេសជាសមាជិកក្រុម G5 Sahel សហភាពអាហ្វ្រិក (AU) និងសហភាពអឺរ៉ុប (EU)។ តាមគំរោង សន្និសីទកំពូលនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៣ ធ្នូខាងមុខនៅទីក្រុងប៉ារីស (បារាំង)។ បណ្ដាអង្គសន្និសីទនឹងស្វែងរក ដំណោះស្រាយជួយឧបត្ថម្ភកងកំលាំងនៃក្រុម  G5 Sahel ធ្វើសកម្មភាពប្រកបដោយប្រសិទ្ធ ភាពថែមទៀត។ ក្រៅពីនោះ កិច្ចប្រជុំបណ្ដាអ្នកធ្វើហិរញ្ញប្បទាននឹងត្រូវបានរៀបចំឡើងនៅទីក្រុង Brussels បែលហ្ស៊ីក នាថ្ងៃទី ១៤ ធ្នូ ដើម្បីរៃអង្គាសមូលនិធិគាំទ្រសំរាប់កំលាំង G5 Sahel ផងដែរ។ ប៉ារីសបានស្នើឲ្យអារ៉ាប់ប៊ីសាអ៊ូឌីតជួយឧបត្ថម្ភខាងហិរញ្ញវត្ថុសំរាប់កំលាំងពោលខាងលើ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ