បារាំងបដិសេធពាក្យសូមសិទ្ធិជ្កកោណរបស់អ្នកបង្កើតគេហទំព័រ Wikileaks


បារាំងបដិសេធពាក្យសូមសិទ្ធិជ្កកោណរបស់អ្នកបង្កើតគេហទំព័រ Wikileaks - ảnh 1
បារាំងបដិសេធពាក្យសូមភៀសខ្លួនរបស់អ្នកបង្កើតគេហទំព័រ Wikileaks (Image: baotintuc)

(VOVworld) – នាថ្ងៃទី ៣ កក្កដា​ រដ្ឋាភិបាលបារាំងបានបដិសេធពាក្យសូមសិទ្ធិ ជ្កកោណរបស់លោក Julian Assange អ្នកបង្កើតគេហទំព័រ Wikileaks ដោយមូល
ហេតុថា៖ លោក  Assange កំពុងមិនប្រឈមមុខនឹងគ្រោះថ្នាក់ណាមួយឡើយ។ តាមសេចក្តីប្រកាសពីខុទ្ទកាល័យប្រធានាធិបតីបារាំងបានឲ្យដឹងថា៖ ក្រៅពី
មូលហេតុពោលខាងលើ លោក Assange គឺជាមុខសញ្ញាដែលកំពុងតាមចាប់
ខ្លួននៅអឺរ៉ុបទៀតផង។ នាថ្ងៃដ៏ដែល កាសែត Le Monde របស់បារាំងបានចុះ
ផ្សាយ​សំបុត្រសូមភៀសខ្លួនរបស់អ្នកបង្កើត Wikileaks ផងដែរ។ លោក
Assange បានទទួលស្គាល់ថា៖ លោកជាអ្នកកាសែតដែល កំពុងត្រូវរដ្ឋ
អំណាចអាមេរិកតាមចាប់ខ្លួននិងគំរាមកំហែងដល់អាយុជីវិតដោយសារ
សកម្មភាពរបស់ខ្លួន។ ក្នុងសំបូត្រ លោក Assange បានឲ្យដឹងថា៖ លោកមិនបានជួបមុខជាមួយគ្រួសារក្នុងរយៈពេល ៥ ឆ្នាំ ហើយ។
លោក Assange កំពុងរាល់នៅក្នុងស្ថានទូត Ecuador ប្រចាំនៅក្រុងឡុង
របស់អង់គ្លេសពីឆ្នាំ ២០១២ ដើម្បីជៀសវាងការធ្វើបត្យាប័នទៅកាន់
ស៊ុយអែត ឬ អាមេរិក។ ក្នុងករណីត្រូវបានកាត់ទោស លោក Assange
អាច​ប្រឈមមុខនឹងការដាក់គុកអស់មួយជីវិត ឬ ប្រហារជីវិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ