បារាំងបន្តវាយប្រហារដោយជើងអាកាសទៅលើកំលាំងឥស្លាមនៅម៉ាលី។
(VOV) /  
|
បារាំងបន្តវាយប្រហារដោយជើងអាកាសទៅលើកំលាំងឥស្លាមនៅម៉ាលី។ |
VOV-រដ្ឋមន្ត្រីការពារជាតិបារាំង Jean Yves Drian បានឲ្យដឹងថា ប្រទេសនេះនៅតែកំពុងបន្តការវាយប្រហារដោយជើងអាកាសទៅលើកំលាំងឥស្លាមប្រដាប់
អាវុធ Ansar Dine។ ឆ្លើយសម្ភាសរបស់មជ្ឈដ្ឋានសារព័ត៌មាននាថ្ងៃទី១៣មករា
លោក Le Drian បានឲ្យដឹងថា កងទ័ពជើងអាកាសបារាំងបានដំណើរការវាយ
ប្រហារក្នុងរយៈពេល៣ថ្ងៃជាបន្តបន្ទាប់សំដៅទៅលើទីដៅរបស់ជនប៉ះបោរ
ឥស្លាមនៅម៉ាលី ទន្ទឹមនឹងនោះព្រមានថាបណ្ដាការវាយប្រហារនឹងបានបន្ត
ដល់ពេលណាកំលាំងប៉ះបោរឥស្លាមដកចេញពីដំបន់ដែលទន្ទ្រានកាន់កាប់។
ជាមួយការជួយឧបត្ថម្ភរបស់កងទ័ពជើងអាកាសបារាំង កងទ័ពម៉ាលីដណ្ដើម
យកបានវិញទីរួមស្រុក Konna រុញច្រានការវាយប្រហាររបស់ជនប្រដាប់អាវុធ
ឥស្លាមបកក្រោយទៅទីរួមស្រុកសំខាន់ Mopti និងទីរួមស្រុកផ្សេងមួយទៀត
លើផ្លូវនាំទៅដល់រដ្ឋធានី Bamako៕
-VOV