បារាំងអនុម័តលើកិច្ចព្រមព្រៀងប៉ារីសស្ដីអំពីបម្រែបម្រួលអាកាសធាតុ

បារាំងអនុម័តលើកិច្ចព្រមព្រៀងប៉ារីសស្ដីអំពីបម្រែបម្រួលអាកាសធាតុ - ảnh 1
ប្រធានាធិបតីបារាំងលោក Francois Hollande ថ្លែងមតិនៅរដ្ឋធានីប៉ារីសនាថ្ងៃទី១៤ មិថុនា
 (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១៥ មិថុនា ប្រធានាធិបតីបារាំងលោក Francois Hollande បាន
អនុម័តលើកិច្ចព្រមព្រៀងប៉ារីសស្ដីអំពីបម្រែបម្រួលអាកាសធាតុ ដែលត្រូវបានចុះ
ហត្ថលេខាកាលពីខែមេសាឆ្នាំ២០១៦។ដូច្នេះហើយ បារាំងក្លាយទៅជាប្រទេស
ឧស្សាហកម្មអភិវឌ្ឍន៍ដំបូងដែលអនុម័តលើឯកសារមានអត្ថន័យប្រវត្តិសាស្ត្រ
នេះ។ កិច្ចព្រមព្រៀងប៉ារីសត្រូវបានអនុម័តនៅសន្និសីទលើកទី២១របស់អ.ស.ប
អំពី បម្រែបម្រួលអាកាសធាតុ (COP២១) ដែលប្រព្រឹត្តទៅនៅបារាំងកាលពីខែធ្នូឆ្នាំ
ទៅមិញ ដោយកំណត់លើវិធានការជាច្រើនអំពីកិច្ចការពារអាកាសធាតុ។នាថ្ងៃទី
២២ មេសា កន្លងទៅ នៅទីស្នាក់ការអ.ស.ប តំណាងនៃប្រទេសចំនួន១៧៥ បាន
ចូលរួមចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ដើម្បីកិច្ចព្រមព្រៀងប៉ារីសមាន
សុពលភាព ត្រូវការប្រទេសចំនួន៥៥ដែលបញ្ចេញ៥៥%នៃបរិមាណឧស្ម័នផ្ទះ
កញ្ចក់លើទូទាំងពិភពលោកអនុម័ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ